លោក Mauricio Pochettino បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយនឹង Tottenham Hotspur បានស្នើសុំប្រាប់ប្រធានក្លឹបចំនួន 100លានផោន ដើម្បីទិញកីឡាករពីរបីនាក់បន្ថែមទៀត។

photo of Anthony Martial , Mauricio Pochettino​ នឹង​ Ryan Sessegnon
Anthony Martial , Mauricio Pochettino​ នឹង​ Ryan Sessegnon

ពិតណាស់ ​អ្នក​ចាត់ការ​លោក Mauricio Pochettino បាន​ត​កុងត្រា ​​5​ឆ្នាំ​ទៀត​ជាមួយ Tottenham Hotspur ធ្វើ​ឱ្យ​លោក​បន្ត​នៅ​ក្នុង​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ដល់​ឆ្នាំ​2023។ នៅ​រដូវ​កាល​ក្រោយ Spurs នឹង​ត្រលប់​ទៅ​លេង​នៅ​កីឡដ្ឋាន​ចាស់​ខ្លួន​វិញ White Hart Lane  ក្រោយ​សាងសង់​​ពង្រីក​រួចរាល់។ ខណៈដែលលោកចង់បាន Wilfried Zaha, Anthony Martial និង Ryan Sessegnon ដើម្បីពង្រីកក្រុមរបស់ខ្លួននារដូវក្រោដែរ ។

Zaha ជា​គោលដៅ​របស់ Spurs យូរ​មក​ហើយ តែ Crystal Palace មិនដាច់ចិត្តលក់ ចំណែក Martial របស់ក្រុម Manchester United បានគេនិយាយថាត្រៀមខ្លួនរួចរាល់ដើម្បីចាក់ចេញពីបិសាចក្រហម ខណៈដែល Sessegnon កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​នៅ Premier League បន្ទាប់​ពី​ជួយ Fulham ឡើង​លេង play-off ចុងក្រោយ​ត្រៀម​ឡើង​មក PL៕

photo of Wilfried Zaha
Wilfried Zaha

ប្រភពពី៖ soccerladuma