លោក​ Mauricio Pochettino អតីត​គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​គិត​ថា​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe មិន​មែន​ជា​អ្នក​បណ្ដេញ​លោក​ចេញ​ពី​តំណែង​គ្រូ​បង្គោល​ក្លឹប​ឡើយ​។

Mauricio Pochettino នឹង​ Kylian Mbappe
Mauricio Pochettino នឹង​ Kylian Mbappe

លោក​ Pochettino បាន​និយាយ​ថា​៖” អ្វី​ដែល​ខ្ញុំ​គិត​នោះ​គឺ​ថា​ PSG ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ Mbappe នៅ​ក្លឹប​នេះ​ ហើយ​ខ្ញុំ​ក៏​ឯកភាព​រឿង​ហ្នឹង​ផង​ដែរ​។ គេ​ជា​ចំណោម​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​ក៏​ធ្លាប់​គិត​​ផង​ដែរ​ថា​ PSG មាន​ធនធាន​គ្រប់​សព្វ​ដែល​បញ្ចុះបញ្ចូល​គេ​ឲ្យ​បន្ត​នៅ​ទី​នេះ​ “។

លោក​បន្ត​ថា​៖” តែ​យ៉ាង​ណា​ក៏​ដោយ​មក​ទល់​នឹង​ពេល​នេះ​ ខ្ញុំ​មិន​គិត​ថា​ Mbappe ជា​អ្នក​រៀបចំ​គម្រោង​ផែនការ​ថ្មី​របស់​ក្លឹប​សម្រាប់​រដូវ​កាល​ថ្មី​នេះ​នោះ​ទេ​ ឬ​ក៏​បណ្ដេញ​ខ្ញុំ​ចេញ​ពី​តំណែង​គ្រូ​បង្គោល​នោះ​ទេ​។ អ្នក​ដែល​ធ្វើ​រឿង​នេះ​គឺ​ជា​ប្រធាន​ក្លឹប​ ដែល​ជា​អ្នក​តែង​គិត​ថា​ រៀបចំ​គម្រោង​ផែនការ​ថ្មី​សម្រាប់​ក្លឹប​គឺ​ជា​រឿង​ងាយ​ស្រួល​បំផុត​ “។

Mbappe បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG ដល់​ឆ្នាំ​២០២៥។ ក្នុង​លក្ខខ័ណ្ឌ​បន្ត​កុងត្រា​ថ្មី​នេះ​ កីឡាករ​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ មាន​សិទ្ធិ​ដូច​ជា​ថ្នាក់​ដឹកនាំ​របស់​ក្លឹប​អញ្ចឹង​ ដោយ​អាច​ដក​ ដូរ​ និង​បណ្ដេញ​ កីឡាករ​ និង​បុគ្គលិក​នៅ​ក្នុង​ក្លឹប​៕