គ្រូបង្វឹករបស់ក្រុម Tottenham Hotspur លោក Mauricio Pochettino បានចេញមុខនិយាយប្រាប់បណ្ដាញព័ត៌មានថា ទីផ្សារដោះដូរកីឡាករបើកនាខែមករាខាងមុខនេះ ពួកគេនឹងទិញកីឡាករចូលអោយបាន។

Pochettino ថា Tottenham ទិញកីឡាករមែនទែនហើយនៅខែមករាខាងមុខ
Pochettino ថា Tottenham ទិញកីឡាករមែនទែនហើយនៅខែមករាខាងមុខ

គិតត្រឹមសប្តាហ៍ទី9នេះ ក្រុមរបស់លោក Pochettino គឺមានចំណាត់ថ្នាក់លេខ4 ក្នុង​តារាង​ Premier League។ ខណៈដែរទីផ្សារដោះដូរកីឡាកបើកនាខែសីហាគឺក្រុមរបស់លោកមិនបានទិញកិឡាករចូលទាល់តែសោះ គឺមានការរិះគន់​លើ​លោកជាច្រើនរឿងទម្រង់​លេងមិនល្អប្រសើជាមុន។

គ្រូបង្វឹកសញ្ចាតិអាហ្សង់ទីនរូបនេះបាននិយាយប្រាប់ព័ត៌មាន Sky Sport ថា៖ ខ្ញុំនឹងព្យាយាមម្តងទៀតនៅខែមករាខាងមុខដើម្បីផ្លាស់ប្ដូរទម្រងលេងរបស់ពួកយើង។ ជាមួយនឹងការចុះកិច្ចសន្យាលើកីឡាករដ៏ល្អ ដែរអាចជួយយើងប្រកួតប្រជែងសម្រាប់ពានរង្វាន់ Premier League ឬពានផ្សេងៗទៀត៕

ប្រភព៖ Sky Sport