photo of Mauricio Pochettino
អ្នកចាត់ការ Tottenham Hotspur​​ លោក Mauricio Pochettino

អ្នកចាត់ការ Tottenham Hotspur​​ លោក Mauricio Pochettino និយាយថាខ្ញុំចង់​នៅ​ជាមួយ​ក្លឹប Tottenham Hotspur ក្នុង​រយៈ​ពេល​យូរទៀត ដោយ​អះអាងថា លោក​ចង់នៅជាមួយ​ក្លឹប​នេះ​យ៉ាងហោចណាស់ ​៥​ឆ្នាំ​ទៀត។

អនាគត​របស់លោក Pochettino ស្ថិតក្នុង​ភាព​សង្ស័យ​ បន្ទាប់ពី​ចាប់​ផ្តើម​ដោយ​លំបាក​នៅរដូវកាល​ថ្មីនេះ ដែល​រឹតតែរងសម្ពាធ​ជាងនេះទៅទៀត​នៅ​ពេល​ដែល​ក្រុម Tottenham Hotspur ចាញ់​ក្រុម​ Bayern Munich ៧-២។

វាមាន​រយៈ​ពេល​ទើប​តែ​៤​ខែប៉ុណ្ណោះ​ បន្ទាប់ពី​ក្រុម​ Tottenham Hotspur ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌឆេម​ពានលីក ប៉ុន្តែ​លោក Pochettino មិនទាន់​បាន​រំសាយ​ភាព​សោកសៅនៅឡើយ​ទេមកដល់រដូវកាលថ្មីនេះ បន្ទាប់ពី​លោកមិនអាចធ្វើការ​រុះរើ​ក្រុម​នៅរដូវក្តៅ​នេះ​តាមការចង់បាន។
photo of Mauricio Pochettino

លោកបាន​ច្រានចោល​ការ​អះអាងពីលទ្ធភាព​ចាកចេញ​ពីក្លឹប Tottenham Hotspur កាលពីដើម​រដូវកាល​នេះ ហើយ​ជា​ថ្មីម្តងទៀត​លោកអះអាងថា លោកពេញចិត្ត​នៅជាមួយ​ក្លឹបនេះ។

គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​អះអាងថា “​ក្នុង​រយៈ​ពេល​៥ឆ្នាំកន្លះទៀត រាល់សន្និសីទកាសែតនឹងនិយាយអំពីអនាគត​របស់ខ្លួន។ ខ្ញុំ​នឹង​ចំណាយ​ពេលយ៉ាងហោចណាស់​៥ឆ្នាំទៀត​ជាមួយ​ Spurs”៕