លោក​ Mauricio Pochettino អាច​នឹង​បន្ត​ជា​តំណែង​គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បន្ត​ទៀត​នៅ​រដូវកាល​ក្រោយនេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។

Mauricio Pochettino
Mauricio Pochettino

អនាគត​របស់​លោក​ Pochettino បន្ត​នៅ​ PSG ត្រូវ​បាន​គេ​ដឹង​ថា​មាន​ការ​រង្គោះរង្គើ​ខ្លាំង​ ក្រោយ​លោក​បាន​ដឹកនាំ​ PSG ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ UEFA Champions League ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ក្នុងរដូវកាល​នេះ។

បើ​តាម​ប្រភព​ខាង​លើ​ យ៉ាង​ណា​នៅ​ខណៈ​នេះ​លោក​នឹង​អាច​បន្ត​ដឹកនាំ​ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រែង​ពី​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ដែល​ទើប​តែ​ចុះ​កុងត្រា​ថ្មី​បន្ត​ជា​មួយ​ PSG រហូត​ដល់​ឆ្នាំ​២០២៥ ដែល​ចង់​បាន​លោក​ Pochettino នៅ​បន្ត​ដឹកនាំ​ក្រុម​នេះ​ដដែល​។

លោក​ Pochettino ឈ្នះ​ពាន​ធំ​តែ​មួយ​ប៉ុណ្ណោះ​ឲ្យ​ PSG ក្នុង​រដូវកាល​នេះ​គឺ​ពាន​ Ligue 1 ដោយ​លោក​ធ្លាប់​និយាយ​កន្លង​មក​ហើយ​ថា​នៅ​តែ​បន្ត​ដឹកនាំ​ក្រុម​នេះ​ទៀត​ ឲ្យ​តែក្លឹប​ផ្ដល់​ឱកាស​៕