គ្រូបង្វឹកក្រុម Paris Saint-Germain លោក Mauricio Pochettino មានបំណងចង់ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញបន្ទាប់ពីចូលកាន់ជិតមួយឆ្នាំមក។

Mauricio Pochettino
Mauricio Pochettino

យោងតាមសារព័ត៌មាន The Telegraph អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះមានចំណាប់អារម្មណ៍ក្នុងការចង់ត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមបារាំង PSG ផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ។

ប្រភពបានអះអាងថា Pochettino អាចនឹងជំនួសកន្លែងលោក Ole Gunnar Solskjaer នៅតំណែងរបស់គាត់ជាអ្នកចាត់ការក្រុមបិសាចក្រហម Manchester United ។

មុនពេលចូលរួមជាមួយក្រុមអ្នកមានបារាំង PSG លោក Pochettino ដឹកនាំក្រុម Tottenham Hotspur ចន្លោះឆ្នាំ 2014 និង 2019 ដឹកនាំក្រុមអង់គ្លេសមួយនេះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2018/19 តទល់ជាមួយក្រុមហង្សក្រហម Liverpool ៕