photo of Mauricio Pochettino
Mauricio Pochettino current manager of Tottenham Hotspur

លោក Mauricio Pochettino អ្នកចាត់ការទូទៅនៃក្រុម Tottenham ពិតជារីករាយណាស់ក្នុងការទទួលបានជ័យជម្នះក្នុងលទ្ធផល 2-1 លើ Borussia Dortmund កាលពីថ្ងៃអង្គារ។

កីឡាករ Harry Kane និង Son Heung-Min បានរកគ្រាប់បាល់នៅ ទឹកដី Signal-Iduna-Park ដើម្បីរក្សាតំណែងកំពូលនៅក្របខ័ណ្ឌ Champions League ពូល H នៅលើកំពូលតារាងសូម្បីតែម្ចាស់ជើងឯក Real Madrid ។

Pochettino បាននិយាយ”ខ្ញុំពិតជាសប្បាយរីករាយណាស់សម្រាប់លទ្ធផលដែលបានឡើងកំពូលតារា ប៉ុន្តែយើងកំពុងទន្ទឹងរង់ចាំការប្រកួតលើកក្រោយទៀត” ។

លោក Pochettino បាននិយាយថា: «កាលពីរដូវកាលមុនយើងបានមើលការចាប់ឆ្នោត ហើយយើងបានគិតថា: Monaco , Leverkusen  , CSKA នឹងយើងគិតថា ពួកយើងមានឱកាសទៅកាន់វគ្គបន្ទាប់»។

“វាលំបាកណាស់ព្រោះក្រុម Real Madrid , Borussia Dortmund និង APOEL តែងតែមានការលំបាក ប៉ុន្តែយើងនិងព្យាយាមក្នុងការប្រកួតប្រជែងដើម្បីទទួលជ័យជម្នះដែលនេះហើយជាគំនិតក្នុងការប្រកួតតែមួយ” ។

Pochettino ក៏បានរក្សាការសរសើរពិសេសមួយសម្រាប់លោក Dele Alli ផងដែរដែលបានជួយគ្រាប់បាល់ពីរគ្រាប់ទៅឲ្យខ្សែបម្រើប្រយុទ្ធ Kane និង Son ។

ប្រភពពី ៖ foxsportsasia