លោក Mauricio Pochettino និង លោក Ole Gunnar Solskjaer

អតីតអ្នកចាត់ការក្រុម Tottenham Hotspur លោក Mauricio Pochettino កំពុងតែរំពឹងថានឹងទទួលបានការងារជាអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United ជំនួសអ្នកចាត់ការ Ole Gunnar Solskjaer នៅរដូវកាលក្រោយ នេះបើយ៉ោងតាមសារព័ត៍មាន Mirror ។

photo of Mauricio Pochettino
លោក Mauricio Pochettino

អ្នកចាត់ការ Solskjaer កំពុងអង្គុយលើកៅអីក្តៅនៅ Man Utd បច្ចុប្បន្ន បន្ទាប់ដឹកនាំធ្វើឲ្យក្លឹបបិសាចក្រហម ជួបស្ថានភាពអាក្រក់បំផុត មិនធ្លាប់មានរយៈពេល៣០ឆ្នាំ ហើយលោកអាចនឹងត្រូវគេបណ្តេញចេញ បើសិន Man Utd បានចំណាត់ថ្នាក់កំពូលទាំង៦ នៅរដូវកាលនេះ។ រីឯអ្នកចាត់សញ្ជាតិអេស្ប៉ាញ Pochettino នៅតែរង់ចាំឱកាសថ្មី ដើម្បីត្រឡប់មកដឹកនាំនៅ Premier League វិញ។

 Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

គួររម្លឹកផងដែរថា លោក Pochettino ត្រូវបានប្រធានក្លឹប Spurs លោក Daniel Levy បញ្ចប់តំណែង កាលពីចុងឆ្នាំ២០១៩ ហើយរហូតដល់ពេលនេះលោកពុំទាន់មានការងារធ្វើទេ។ ចំណែកឯក្លឹប Spurs បានតែងតាំង Jose Mourinho ឲ្យដឹកនាំបន្ត៕