គ្រូបង្វឹករបស់ Tottenham Hotspur លោក Mauricio Pochettino សង្ឃឹមថា Heung-min Son អាចជៀសផុតពីកាតព្វកិច្ចបម្រើយោធាប្រទេសរបស់គាត់ លោក​សង្ឃឹមថា Son អាចជួយកូរ៉េខាងត្បូងឈ្នះ Asian Games ឆ្នាំ 2018នេះ។

Mauricio Pochettino
Mauricio Pochettino

ច្បាប់នៅប្រទេសកូរ៉េខាងត្បូងតម្រូវឱ្យបុរសទាំងអស់បម្រើយោធា គឺត្រូវ 21 ខែ ប៉ុន្តែប្រសិនបើពួកគេឈ្នះមេដាយមាសនៅក្នុងកីឡាអាស៊ី ឬមេដាយនៅអូឡាំពិក ពួកគេនឹងមានការលើកលែងឱ្យ។

Son Heung-min
Son Heung-min

លោក Pochettino និយាយថា៖  វាជាប្រធានបទដែលយើងនិយាយច្រើនណាស់ ខ្ញុំមានការព្រួយបារម្ភណាស់ ហើយខ្ញុំចង់ឱ្យគាត់ឈ្នះណាស់ ព្រោះខ្ញុំចង់ឱ្យ Son ចៀសវាង បម្រើយោធា។ ប៉ុន្តែ វាមិនមែននៅក្នុងដៃរបស់យើងទេឥឡូវនេះ អ្វីដែលនឹងកើតឡើងយើងនឹងមើលថាមានអ្វីកើតឡើងចំពោះរូបគេនៅថ្ងៃប្រកួត។ ខ្ញុំសង្ឃឹមថាគាត់នឹងបន្តអាជីពជាមួយក្លឹបនេះទៀតបានចុះ ៕

ប្រភពពី៖ football365