​លោក Mauricio Pochettino ​ទំនង​ជា​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម PSG ​ហើយ ​ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ ​ចាញ់ Real Madrid ​នៅ UEFA Champions League ​។

Mauricio Pochettino
Mauricio Pochettino

​PSG ​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ជុំ​បន្ដ​ទៅ​ហើយ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​តង់​ទី​២​នៃ​ការ​ប្រកួត​យប់មិញ Karim Benzema ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ​ដើម្បី​ទម្លាក់​ក្រុម​បារាំង​នេះ​បាន​វិញ។ ​តាក់តិច​នៃ​ការ​ប្រកួត​នេះ​ដែរ ​ក៏​នឹង​ធ្វើ​ឱ្យ​លោក Pochettino ​រង​សម្ពាធ​ខ្លាំង​ដែរ ព្រោះ​ពួកគេ​តាំង​ពី​ដើម​មក​ផ្ដោត​ទៅ​លើ​លទ្ធផល​នៃ​ការ​ប្រកួត Champions League ​នេះ​ខ្លាំង។

​បើ​តាម​ប្រភព​នៅ​បារាំង ​តំណែង​អ្នក​ចាត់ការ​របស់​លោក​ Pochettino ​ទំនង​ជា​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។ ​ប្រធាន​ក្លឹប ​មិន​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន​ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​លើក​នេះ ​ដោយ​លោក​ចាត់​ទុក​ថា​មាន​ឱកាស​ច្រើន​ខ្លាំង​មែនទែន​ទៅ​ហើយ បែរ​ជា​របូត​ទៅ​វិញ​បាន៕