photo of Paul Pogba
Paul Pogba នឹងលោក José Mourinho

ខ្សែបម្រើប្រយុទ្ធ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា ទំនាក់ទំនងរបស់លោកជាមួយនឹងគ្រូបង្វឹកលោក Jose Mourinho មិនមានបញ្ហាអ្វីទេ។ ហើយបានបញ្ជាក់ទៀតថាលោកពេញចិត្តនឹងតួនាទីរបស់លោក Mourinho ដែលដាក់ឱ្យគេលេងនៅក្នុងក្រុម Manchester United នេះ។

ពិតណាស់ប៉ុន្នានប្រកួតចុងក្រោយនេះ ទម្រុងលេងរបស់ Pogba លេងមិនសូវបានល្អសោះ ដោយធ្វើឱ្យរូបគេអង្គុយជាកីឡាករបម្រុងជាចើ្រនប្រកួតក្នុងឆ្នាំ 2018 នេះ។ ខណៈដែលថ្មីនេះមានពាក្យចរចាមរាមជាច្រើនថាគ្រូបង្វឹកលោក Mourinho ថានឹងលក់គេនៅរដូវកាលក្រោយនេះ។

Pogba បាននិយាយប្រាប់សារព័ត៌មាន  Canal Football Club ថា៖ «ក្នុងការប្រកួតជាមួយ Tottenham Hotspur គាត់បានដាក់ខ្ញុំធ្វើជាប្រធានក្រុម ហើយគាត់បានផ្តល់ការទទួលខុសត្រូវដល់ខ្ញុំនៅក្លឹប United នេះ។ ខ្ញុំគឺជាកីឡាករហើយខ្ញុំចូលចិត្តនូវអ្វីៗ ដែលគ្រូបង្វឹកបានផ្ដល់ឱ្យខ្ញុំ។ ខ្ញុំមិនគិតដូចដែលអ្នកទាំងអស់គ្នាគិតនោះទេរឿងខ្ញុំនឹងគ្រូបង្វឹក ជម្រើសរបស់គ្រូបង្វឹកគឺធ្វើដើម្បីក្រុម មិនមែនសដើម្បីកីឡាករម្នាក់នោះទេ» ៕

ប្រភពពី៖ Goal