ខ្សែបម្រើសញ្ចាតិបារាំង Paul Pogba បាននិយាយថា ខ្លួន​រង​ការរិះគន់​ច្រើនជាង​កីឡាករ​ទាំងអស់​ក្នុង​ពិភពលោក​។

photo of Paul Pogba
Paul Pogba of France

Manchester United បានទិញ Paul Pogba ពីក្លឹប Juventus ក្នុងតម្លៃ 89,3 នៅឆ្នាំ 2016 កាលនោះគាត់គឺជាកីឡាករថ្លៃជាងគេក្នុងលោក ប៉ុន្តែមួយរយៈក្រោយនេះ លោករងការរិះគន់យ៉ាងខ្លាំងចំពោះ ការលេងរបស់គាត់មិនសមនឹងកីឡាករដែលមានតម្លៃថ្លៃនោះទេ។ ព្រោះក្រោមការដឹកនាំរបស់លោក Jose Mourinho រដូវកាលនេះគឺលោកមិនសូវជាប់ជម្រើស 11នាក់ដំបូង នឹងមិនសូវបានលេងទាង់ទាត់នោះទេ ជាមួយបិសាចក្រហម Manchester United ។

ខ្សែបម្រើវ័យ 25 រូបនេះបាននិយាយថា៖ «វាហាក់ដូចជាខ្ញុំមានសិទ្ធិតិចជាងអ្នកដទៃដើម្បីកែកំហុស។ វាគួរឱ្យអស់សំណើចណាស់ ខ្ញុំបាន​ក្លាយពីកីឡាករ​ដែល​មាន​តម្លៃខ្លួន​ផ្ទេរខ្ពស់​បំផុតក្នុងពិភព​លោកទៅជា​កីឡាករ​ដែលរងការរិះគន់ច្រើន​បំផុត​ក្នុង​ពិភព​លោក ប៉ុន្តែការរិះគន់តែងតែកើត​មាន​ក្នុង​វិស័យបាល់ទាត់» ៕

ប្រភពពី៖ Dailypost