ខ្សែបម្រើរបស់បិសាចក្រហម Manchester United កីឡាករ Paul Pogba បាននិយាយថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់លោក Zinedine Zidane ណាស់នាពេលអនាគត ក្រោយពីមានពាក្យចរចារាមថា គាត់នឹងមកជំនួស លោក Jose Mourinho នៅឯក្លឹបបិសាចក្រហម។

Paul Pogba នឹងលោក Zinedine Zidane
Paul Pogba នឹងលោក Zinedine Zidane

ខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបនេះ នារដូវកាលនេះ បានផ្សារភ្ជាប់ជាមួយ នឹងការផ្លាស់ប្តូរចេញពីយ៉ាងខ្លាំងក្រោយពីគាត់នឹងគ្រូបង្វឹកលោក Jose Mourinho មានបញ្ហាទំនាស់ពាក្យសំដីនឹងគ្នា ខណៈដែរ Barcelona ចង់បានគាត់ជាខ្លាំង។

ពិតណាស់កាល 2ឆ្នាំមុន Pogba ស្ទើតែមានឱកាសធ្វើការជាមួយលោក Zidane ទៅហើយ នៅពេលដែលគាត់ ត្រូវ Real Madrid  ទាក់ទងចង់ទិញ។ ក៏ប៉ុន្តែលោកសម្រេចចិត្តវិលត្រលប់ទៅ Man Utd វិញព្រោះក្លឹបនេះជាក្លឹបចាស់ដែរគេធ្លាប់លេងតាំងពីឆ្នាំ 2011/2012 មកម្លេះ ៕

ប្រភពពី៖ Metro