ខ្សែបម្រើក្រុមជម្រើសជាតិបារាំង Paul Pogba បាននិយាយថា ព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ីនេះ អាចជាលើកចុងក្រោយរបស់គេ ខណៈដែលគេចង់ឃើញបារាំងឈ្នះពាន World Cup នៅឆ្នាំនេះផងដែល។

photo of Paul Pogba
Paul Pogba កីឡាករជម្រើសជាតិបារាំង

Paul Pogba បានជួយ ជម្រើសជាតិបារាំង ឡើងទៅវគ្គ 16ក្រុម ក្នុងពូល C មាន6 ពិន្ទុនៅពីលើតារាង ក្រោយពីយកឈ្នះ អូស្រ្តាលី និងប្រទេសប៉េរូ ។

ខ្សែបម្រើរបស់បិសាចក្រហម Manchester United រូបនេះបាននិយាយថា៖ «ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះប្រហែលជាលើកចុងក្រោយរបស់ខ្ញុំហើយ។  ចំលើយនេះគឺជាចំលើយតែមួយគតរបស់ខ្ញុំ យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេចំពោះកីឡាករ ប្រហែលជាខ្ញុំនឹងរងរបួសឬមានកីឡាករណាម្នាក់ដែលល្អជាងខ្ញុំ»

លោកបន្តទៀតថា «ខ្ញុំពិតជាសប្បាយជិតណាស់ ដែលបានលេងក្នុងព្រឹត្តិការណ៍ FIFA World Cup ប៉ុន្តែកីឡាករខ្លះមិនធ្លាប់បានលេងក្នុងព្រឹត្តិការណ៍នេះឡើយ ខ្ញុំពិតជាចង់ឈ្នះពាននេះណាស់»

ប្រភពពី៖ Goal