photo of Paul Pogba នឹង Chris Smalling
Paul Pogba នឹង Chris Smalling

​បិសាច​ក្រហម​​ Manchester United បាន​​​វាយ​បក​​​ទៅ​លើ​​ម្ចាស់​​​ផ្ទះ Manchester City 3-2 ដើម្បី​​បង្អាក់​ដំណើរ​ក្នុង​ការ​លើក​ពាន​របស់​ក្រុម​កំពូល​តារាង​ Premier League ​​កាល​ពី​យប់​មិញ​នេះ​ នៅទឹកដី Etihad របស់ Man City ។

នៅ​វគ្គ​ទី​1 Kompany និង Gundogan បាន​ស៊ុតម្នាក់មួយគ្រាប់ឲ្យក្រុម​ម្ចាស់ផ្ទះមេឃខៀវនាំមុខមុននៅនាទី25 និង 30 តែចូល​ដល់​វគ្គ​ទី​​2​ ក្រុម​ភ្ញៀវ Manchester United ​អាច​រក​បាន 3 គ្រាប់​មក​វិញ​ដោយ​ខ្សែ​បម្រើ​ Paul Pogba ​ពីរ​គ្រាប់​នៅ​នាទី​ទី​ 53​ និង​ 55 ​ខណៈ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​ខ្សែ​ការពារ​កណ្ដាល Chris Smalling នៅ​នាទី​ទី 69 ។ ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​មេឃ​ខៀវចាញ់​បិសាច​ក្រហម 3-2 ។

បរាជ័យនេះ​ធ្វើឲ្យ Man City ថយការនាំមុខ​លើ Man UTD ត្រឹម 13ពិន្ទុពីការប្រកួត 32លើក ៕

ប្រភពពី៖ BBC