Pogba និយាយថា គាត់មិនចង់ប្រឈមមុខនឹងកីឡាកររបស់ Arsenal ទេ
តារាបាល់ទាត់របស់ក្លឹប Manchester United លោក Paul Pogba បានបង្ហើបឱ្យដឹងថា គាត់មិនចង់ប្រឈមមុខនឹងកីឡាករបស់ Arsenal នោះទេ ដោយសារតែក្រុមទាំងពីរនិងប៉ះទង្គិចគ្នានៅ ឯកីឡដ្ឋាន Emirates ក្នុងក្របខ័ណ្ឌ Premier League នៅម៉ោង 00:30 យប់នេះ ។

លោក Jose Mourinho និងលោក Arsene Wenger នឹងបន្តការប្រកួតប្រជែងរបស់ពួកគេ នៅភាគខាងជើងទីក្រុងឡុងដ៍នៅល្ងាចថ្ងៃសៅរ៍នេះ ។
ទោះជាយ៉ាងណា ខ្សែបម្រើរបស់ក្លឹប Man United បានបង្ហាញថា គាត់សង្ឃឹមថា Alexandre Lacazette និងអវត្តមានក្នុងជំនួបរវាង Manchester United និង Arsenal នៅថ្ងៃអាទិត្យខាងមុខនេះ។
“Alexandre Lacazette គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ពួកគេ ហើយបើសិនជាគេមិនបានលេងក្នុងការប្រកួតជាមួយយើងមែន វាល្អណាស់សម្រាប់ពួកយើង។ ខ្ញុំសង្ឃឹមថាគេនឹងអវត្តមាន ពីព្រោះស្ថានភាពបែបនេះជួយយើងបានច្រើន ប៉ុន្តែខ្ញុំក៏សង្ឃឹមដែរថា គេមិនមានរបួសធ្ងន់ធ្ងរទៅចុះ” ។

ក្រុមទាំងពីរបានឈានទៅប្រកួតនៅថ្ងៃសៅរ៍នេះក្នុងទម្រង់លេងដ៏ល្អ ដែលបានឈ្នះការប្រកួត ពីរ ឬបីប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League ។
ប្រភពពី៖ soccerladuma