យោងតាមរបាយការណ៍មួយបានឱ្យដឹងថាខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United នឹងមិនចុះកុងត្រាថ្មីជាមួយបិសាចក្រហមទេក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។

Paul Pogba
Paul Pogba

កីឡាករសញ្ជាតិបារាំងរូបនេះនឹងផុតកុងត្រានៃកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេជាមួយនឹងក្រុមលោក Ole Gunnar Solskjaer ដែលអាចបាត់បង់ Pogba ដោយឥតគិតថ្លៃនៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខនេះ។

ក្លឹបអ្នកមានបារាំង Paris Saint-Germain នៅតែមានពាក្យចចាមអារ៉ាមថាចាប់អារម្មណ៍ Pogba បើទោះបីជាការមកដល់របស់ Lionel Messi ត្រូវបានគេគិតថានឹងបញ្ចប់រាល់ការផ្លាស់ប្តូរណាមួយនៅក្នុងខែសីហាក៏ដោយ។

គ្រូបង្វឹកសញ្ជាតិណ័វេសលោក Solskjaer ត្រូវបានគេរាយការណ៍ថានៅតែចាប់អារម្មណ៍ក្នុងការបញ្ជុះបញ្ចូលខ្សែបម្រើរូបនេះទៅនឹងកិច្ចសន្យាថ្មីប៉ុន្តែសារព័ត៌មាន Daily Mail អះអាងថា Pogba មិនប្រញាប់ប្រញាល់យល់ព្រមលក្ខខណ្ឌថ្មីឬសម្រេចចិត្តអនាគតរបស់គាត់ឡើយ។

យោងតាមរបាយការណ៍ប្រធានក្លឹបក្រុមបិសាចក្រហមចង់អោយខ្សែបម្រើសវ័យ ២៨ឆ្នាំរូបនេះបន្ដស្នាក់នៅយ៉ាងហោចណាស់ឆ្នាំ ២០២៥ ហើយរូបគេអាចនឹងទទួលបានប្រាក់ឈ្នួល ២៩០.០០០ ផោនក្នុងមួយសប្តាហ៍។ ប៉ុន្តែអតីតកីឡាកររបស់ក្រុម Juventus រូបនេះទំនងជាមិនសម្រេចចិត្តអនាគតរបស់គាត់នៅខែនេះទេ៕