Photo of Paul Pogba
Paul Pogba of Man United

ខ្សែបម្រើកណ្តាលរូបនេះបានវិលត្រឡប់ទៅកាន់ក្រុមបិសាចក្រហមដែលតាមពីក្រោយគូប្រកួតក្នុងស្រុករបស់ពួកគេ 8 ពិន្ទុ ប៉ុន្តែគេមិនជឿថា ការដេញតាមពីក្រោយត្រូវបានបញ្ចប់នោះទេ។
លោក Paul Pogba បាននិយាយថាប្រសិនបើគាត់គិតថាឱកាសនៃការរកគ្រាប់បាល់របស់ Manchester United សម្រាប់រដូលកាល 2017-18 បានកន្លងផុត គាត់ឈប់លេងបន្ត។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានវិលត្រឡប់មកលេងឲ្យក្រុម បិសាចក្រហមបន្ទាប់ពីការរងរបួសរយៈពេល 2 ខែដោយមិនមានសកម្មភាពអ្វីចាប់តាំងពីចាកចេញពីការប្រកួតក្របខ័ណ្ឌ Champions League ប្រកួតជាមួយនឹង Basel ដោយសារតែបញ្ហាសរសៃពួរនៅខែកញ្ញា។

ក្រុម Man United មិនត្រូវបានស្ថិតក្នុងភាពទន់ខ្សោយឡើយបើទោះបីជាមានការអវត្តមានរបស់កីឡាករ Pogba, ប៉ុន្តែការវិលត្រឡប់របស់គេបានជួយឱ្យក្រុម ឈ្នះ ក្រុម Newcastle លទ្ធផល 4-1 កាលពីថ្ងៃសៅរ៍ ខណៈដែលរូបគេស៊ុតបញ្ចូលទីបានមួយគ្រាប់ និង បន្ថែមជំនួយបានមួយគ្រាប់ផងដែរ។
ការទទួលជ័យជម្នះនេះបានជួយអោយបិសាចក្រហមរក្សាល្បឿនជាមួយ នឹង ក្រុមមេដឹកនាំលីក Manchester City ដែលមានឱកាសឈានដល់ 8 ពិន្ទុលើគូប្រជែងរបស់ពួកគេ។
ទោះបីជាក្រុម Man City មើលទៅមិនឈប់ឈរពេលខ្លះក៏ដោយក៏ Pogba បានបដិសេធមិននិយាយពីឱកាសរបស់ក្លឹបរបស់គាត់ដោយនិយាយថា គាត់នឹងចាកចេញប្រសិនបើម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League នេះមិនមែនជាក្រុមរបស់គាត់។

ប្រភពពី៖ goal