Paul Pogba បានបង្ហើបអារម្មណ៍របស់គាត់ដែរអ្នកគាំទ្រកំពុងតែចង់ដឹង ថាប្រសិនបើបិសាចក្រហម Manchester United យល់ព្រមលក់់គាត់នោះគាត់នឹងទៅចូលរួមជាមួយ Barcelona។ ប៉ុន្តែលោកបន្ថែមទៀតថា ដរាបណាអ្នកទាំងះស់គ្នាមិនទាន់ឃើញខ្ញុំពាក់អាវរបស់ក្លឹប Barcelona នោះ គឺខ្ញុំជាកីឡាកររបស់ Man Utd ទេ។ រឿងទាំងនោះគ្រាន់តែជាពាក្យចចាមអារ៉ាមលើរូបខ្ញុំទេ។

Paul Pogba នឹង លោក José Mourinho
Paul Pogba នឹង លោក José Mourinho

ចាប់តាំងពីលោកចូលរួមជាមួយក្រុមជម្រើសជាតិបារាំង នឹងសម្រាកអន្តរជាតិបានប៉ុន្មានសប្តាហ៍កន្លងមកនេះ។ គេសង្កេតឃើញថា រឿងរ៉ាវ Pogba ជាមួយ Man Utd ត្រូវបានសារព័ត៌មានចំរុះចុះផ្សាយជាបន្តបន្ទាប់ថា លោកនឹចាកចេញពីទឹកដី Old Trafford នៅដើមខែមករាខាងមុននេះ។

ក្នុងបទសម្ភាសន៍មួយជាមួយការសែតកាលពីម្សិលមិញ Telefoot ខ្សែបម្រើសសញ្ចាតិបារាំងរូបនេះ៖ ពេលនេះខ្ញុំស្ថិតនៅក្រោមកិច្ចសន្យាជាមួយ Man Utd ។ ជាមួយលោក Mourinho ខ្ញុំកាន់តែមានអារម្មណ៍មិនសប្បាយហើយ។ ពួកយើងមើិលមិខឃើញដូចគ្នា គាត់ក៏ចង់ឈ្នះខ្ញុំក៏ចង់ឈ្នះ។ ប៉ុន្តែពេលនេះខ្ញុំនៅ Man Utd ។

Yerry Mina
Yerry Mina

ពិតណាស់កាលពីទីផ្សារដោះដូរកីឡាករបើអ្នកមានបុណ្យ Barcelona បានឱ្យលុយ 45 លានផោនបូករួមទាំងខ្សែការពារ Yerry Mina និងខ្សែបម្រើ Andre Gomes ក្នុងគោលបំណង់យកកីឡាករបារាំងរូបនេះទៅលេងនៅអេស្ប៉ាញ។ ប៉ុន្តែសោកស្ដាយដែរចំពោះ Barce ដែលបិសាចក្រហមបានច្រានចោលសំណើរទាំងអស់របស់ពួកគេ៕

André Gomes
André Gomes

ប្រភពពី៖ Metro