ខ្សែបម្រើ​ Paul Pogba បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ GQ Italia នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​បាន​ធ្វើ​ការ​សារភាព​ថា​ គេ​មិន​ពេញ​ចិត្ត​នឹង​នៅ​លេង​ឲ្យ​ Manchester United រយៈពេល​៣ឆ្នាំ​កន្លង​មក​នេះ​ទេ​ ដោយ​ចិត្ត​គេ​តែង​ចង់​ត្រលប់​មក​ Juventus វិញ​រហូត​មក​។

Paul Pogba
Paul Pogba

Pogba និយាយ​ថា​៖” ខ្ញុំ​តែង​តែ​គិត​រហូត​មក​ ហើយ​ចង់​និយាយ​ថា​ការ​សម្រេច​ចិត្ត​ត្រលប់​មក​ Juventus វិញ​នេះ​គឺ​ខ្ញុំ​ធ្វើ​តាម​បេះដូង​របស់​ខ្ញុំ​ ហើយ​វា​ក៏​បាន​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ត្រលប់​មក​ទី​នេះ​ផង​ដែរ​។ រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​នៅ​ Man Utd គឺ​មិន​ស្រប​តាម​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ​ នេះ​ក៏​ដោយ​តែ​ខ្ញុំ​មាន​របួស​ច្រើន​អី​ផង​ដែរ​ ហើយ​រឿង​នេះ​ក៏​មិន​មាន​អី​ប្លែក​ថ្មី​ដែរ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” Juventus ២ឆ្នាំ​កន្លង​ទៅ​នេះ​ក៏​អត់​បាន​ឈ្នះ​ពាន​ Scudetto ផង​ដែរ​។ អញ្ចឹង​នេះ​ជា​រឿង​ប្រកួត​ដ៏​ល្អ​សម្រាប់​យើង​ ហើយ​នេះ​ក៏​ជា​ពេល​ដែល​ខ្ញុំ​និង​ Juventus ត្រូវ​ត្រលប់​មក​ជុំ​គ្នា​ដើម្បី​យក​ជ័យ​ជំនះ​ត្រលប់​មក​វិញ​ផង​ដែរ​។ នៅ​ក្នុង​ចិត្ត​ខ្ញុំ​ អាវ​ក្លឹប​នេះ​គឺ​ពិសេស​សម្រាប់​ខ្ញុំ​ ដោយ​ជំរុញ​ខ្ញុំ​ឲ្យ​អស់​លទ្ធភាព​។ យើង​ធ្លាប់​បាន​សាង​ប្រវត្តសាស្ត្រ​រួម​គ្នា​រហូត​មក​។ ខ្ញុំ​មិន​ដែល​ភ្លេច​ក្លឹប​នេះ​ទេ​ នៅ​ពេល​ខ្ញុំ​ធ្លាប​ចាកចេញ​កន្លង​មក​។ ត្រលប់​មក​វិញ​នេះ​នឹង​ជួយ​ឲ្យ​ខ្ញុំ​កាន់​ប្រឹង​បន្ថែម​។ ក្លឹប​នេះ​ហើយ​ជា​កន្លែង​ត្រូវ​នឹង​​ខ្ញុំ​រហូត​មក​ “។

Pogba ផ្លាស់​ពី​ Juventus ទៅ​លេង​ឲ្យ​ Man Utd ៦ឆ្នាំ​កន្លង​ទៅ​នេះ​ មិន​ទទួល​បាន​លទ្ធផល​ល្អ​ប៉ុន្មាន​ទេ​ ដោយ​ក្លឹប​មិន​បាន​ឈ្នះ​ពាន​ធំ​ៗ​អ្វី​ឡើយ​ ក្រៅ​ពី​ Europa League និង​ English League Cup។ នៅ​ខណៈ​នេះ​គេ​ផ្លាស់​មក​ Juventus វិញ​ ប៉ុន្តែ​មិន​ទាន់​បាន​ចូល​លេង​ទេ​ ដោយ​កំពុង​មាន​របួស​ និង​ចូល​រួម​ប្រកួត​ឲ្យ​ក្រុម​នៅ​ចុង​ខែ​តុលា​ ឆ្នាំ​២០២២​ខាង​មុខ​៕