នេះជាលើកទីមួយហើយនារដូវថ្មីនេះនៅលើទឹកដី Old Trafford ដែរ Man United ស៊ុតបញ្ចូលទី 4 ទៅលើគូរប្រជែង ខណៈដែរ Paul Pogba រកបានពីរគ្រាប់ម្នាក់ឯង។

Pogba រកបានពីរគ្រាប់ជួយ Man Utd បន្តឈ្នះជាលើកទីបីជាប់ៗគ្នា
Pogba រកបានពីរគ្រាប់ជួយ Man Utd បន្តឈ្នះជាលើកទីបីជាប់ៗគ្នា

ការ​ប្រកួត​យប់​មិញ Pogba រក​បាន​2​គ្រាប់​តែ​ឯង​នៅ​នាទី​ ទី​5 និង​៣៣​ ខណៈ​ Rashford និង​ Lukaku បំប៉ោង​សំណាញ់​ទី​បាន​ម្នាក់​1ដែរ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ន័រវែស​។ ដោយ​ឡែក​ក្រុម​ភ្ញៀវ​វិញ​សង​បាន1​គ្រាប់​វិញ​ដោយ​​ខ្សែ​ការពារ​ Nathan Aké​។

ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​បិសាច​ក្រហម​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង ដោយ​អាច​យក​បាន​ជ័យជម្នះ ​និង​មាន​គ្រាប់​បាល់​ច្រើន​ជា​និច្ច។ ការ​រក​បាន​ច្រើនជាង 3​គ្រាប់ក្នុងប្រកួត​ជាប់​គ្នា​មក​នេះ គឺ​ជា​ការ​ធ្វើ​បាន​ជា​ថ្មី​ម្ដង​ទៀត​របស់​បិសាច​ក្រហម ​ក្នុង​រយៈ​ពេល​7​ឆ្នាំ​ចុង​ក្រោយនេះ៕

X

ប្រភព៖ BBC