Pogba ស៊ុតពីរគ្រាប់ម្នាក់ឯងជួយ Man Utd ឈ្នះ Huddersfield 3-1
បិសាចក្រហម កំពុងធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តឡើងវិញ ក្រោយពីឈ្នះ 2ប្រកួតជាប់គ្នា។ ក្នុងនោះដែរ ឈ្នះយប់មិញ គេសង្កេតឃើញកីឡាករទាំងអស់កាន់តែមានទំនុកចិត្ត ហានលេងជាងមុន។ ជាពិសេសខ្សែបម្រើឆ្នើម Pual Pogba ផ្ទាល់តែម្ដង ដែលជាប់ជម្រើស11នាក់ដំបូង លេងបានយ៉ាងល្អ និងរកបានគ្រាប់បាល់ដល់ទៅ2គ្រាប់ថែមទៀត។

Man Utd បានបើកការនាំមុខក្នុងនាទី28 ដោយ Nemanja Matic ដែលនេះជាគ្រាប់បាល់ដំបូងរបស់ខ្សែបម្រើការពារស៊ែបរូបនេះសម្រាប់ក្រុមបិសាចក្រហមក្នុង23ប្រកួតចុងក្រោយនៅ Premier League តាំងពីក្រោយស៊ុតចូល Crystal Palace ក្នុងខែមីនាមក។
នេះក៏ជាគ្រាប់បាល់ក្នុងលីគលើកទី1របស់ Matic នៅ Old Trafford សម្រាប់ក្រុមបិសាចក្រហមផងដែរ។ នៅវគ្គទី2 Pogba រកបាន2គ្រាប់ផ្ទួនគ្នាក្នុងនាទី64និង78 មុន Jorgensen រកបានគ្រាប់លួងចិត្តសម្រាប់ក្រុមភ្ញៀវក្នុងនាទី88។ នេះជាលើកដំបូងតាំងពីខែមេសាមក ដែល Pogba ស៊ុតចូល២គ្រាប់ក្នុងមួយប្រកួត បន្ទាប់ពីគេបានធ្វើទល់នឹង Manchester City នៅកីឡដ្ឋាន Etihad៕
ប្រភព៖ BBC