មួយគ្រាប់បាល់ចុងក្រោយរបស់ខ្សែបម្រើ Paul Pogba ស៊ុត​លើក្រុមជម្រើសជាតិអូស្ត្រាលី ជួយជម្រើសជាតិបារាំង ឈ្នះ 2-1 ក្នុងជំនួបបើកឆាកព្រឹត្តការណ៏ World Cup ក្នុងពូល C ។

photo of Pogba ស៊ុត​ចុងម៉ោង ជួយបារាំងឈ្នះអូស្ត្រាលី 2-1 ជំនួបបើកឆាកពូល C
បារាំងឈ្នះអូស្ត្រាលី 2-1 ជំនួបបើកឆាកពូល C

ពិតណាស់ បារាំង​សំរុកលើ​​អូស្ត្រាលីជាខ្លាំង ដោយស៊ុតចំគោលដៅ 4ដង់។ ទោះខំសម្រុកខ្លាំងយ៉ាងណាក៏ដោយក៏ក្រុមក្រុម​យក្ស​មក​ពី​អឺរ៉ុប​មួយ​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើង​លើ​ក្រុម​មកពី​អាស៊ី ក្នុង​វគ្គ​ទី​1 ឡើយ។

ឈាន​ដល់​វគ្គ​ទី​ ការ​ប្រកួត​ចាប់​ផ្ដើម​បាន​13​នាទី ក្រុម​យក្ស​បារាំងបានបាល់ប៉េណាល់ទីស៊ុតដោយខ្សែប្រយុទ្ធ Antoine Griezmann មកពីក្លឹបយក្សអេស្ប៉ាញ Atletico Madrid ស៊ុតបើកឆាក 1ទល់នឹង0 ។ 4​ក្រោយមក​អូស្ត្រាលី​ក៏​ទទួល​បាន​ប៉េណាល់ទី​មួយ​វិញ ក្រោយ Umtiti យក​ដៃ​ប៉ះ​បាល់។ ស៊ុតដោយខ្សែប្រយុទ្ធ Mile Jedinak មកពីក្លឹប Aston Villa ក្របខ័ណ្ឌ Premier League ជា​អ្នក​ទាត់​បញ្ចូល​ទី​តាម​ស្មើឱ្យ ​អូស្ត្រាលី។ យ៉ាងណាក៏ដោយ នៅនាទី81 ដោយខ្សែបម្រើ Paul Pogba រកបានគ្រាប់ជ័យជម្នះឱ្យក្រុមជើងឯកឆ្នាំ1998 នេះ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC