photo of Paul Pogba
Paul Pogba of Manchester United

ខែ្សបម្រើ Paul Pogba មានការសោកស្ដាយ ដែលត្រលប់មកលេងឲ្យ Manchester United វិញ ហើយអាចនឹងឈានទៅដល់ការចាកចេញ ពីក្លឹបនៅរដូវកាលក្ដៅ ខាងមុខថែមទៀតផង។ នេះបើយោងតាមសម្ដី របស់លោក And Ince អតីតប្រធានក្រុមរបស់ក្លឹបមួយនេះ បានលើកឡើង។

ខ្សែ​បម្រើ​ការពារ​វ័យ​24​ឆ្នាំ​បាន​ចាកចេញ​ពី Juventus កាល​ពី​ឆ្នាំ​2016​ដើម្បី​វិល​ទៅ​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម​ក្នុង​តម្លៃ​100​លាន​អឺរ៉ូ។ នៅ​រដូវ​កាល​នេះ​ Pogba ស៊ុត​បញ្ចូល​ទី​បាន3​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​10​ដង​ ប៉ុន្តែ​រូប​គេ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ​

ប៉ុន្មានប្រកួតចុងក្រោយនេះ Pogba ហាក់បីដូចជាធើ្វមិនបានល្អនោះឡើយ ដោយទម្រង់លេងរបស់គេ មានការធ្លាក់ចុះ ស្របពេលដែលអ្នកចាត់ការ លោក Jose Mourinho ក៏បានផ្លាស់ប្ដូររូបគេ ជាញឹកញាប់ផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ មានការលេចឭពាក្យចចាមអារ៉ាមមួយចំនួនដែរថា ខែ្សបម្រើសញ្ជាតិបារាំង រូបនេះ មិនពេញចិត្ដចំពោះទម្រង់លេងដែលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានដាក់ឲ្យរូបគេលេង ដែលនេះអាចជាមូលហេតុធើ្វឲ្យទម្រង់លេងរបស់គេធ្លាក់ចុះ។

ប្រភពពី៖ mirror