ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United កំពុងឈានដល់ការចុះហត្ថលេខាលើការបន្តកុងត្រាថ្មីជាមួយក្លឹប។

Paul Pogba
Paul Pogba

យោងតាមសារព័ត៌មាន The Athletic ការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ទឹកដី Old Trafford បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់កីឡាករអន្តរជាតិបារាំងរូបនេះ។

ខណះដែលកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះនឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២ ខាងមុខនេះ ។ ភាគីទាំងពីរត្រូវបានគេរាយការណ៍ថាកំពុងមានភាពប្រញ៉ាប់ក្នុងការចរចាអំពីកិច្ចព្រមព្រៀងថ្មីនេះ។

Pogba បាន Assists ឲ្យមិត្តរួមក្រុម ៧ ដងក្នុងការបង្ហាញខ្លួនត្រឹមតែ ៤ លើកប៉ុណ្ណោះនៅ Premier League រដូវកាលនេះ ៕