photo of Ronaldo
Ronaldo Not Called Up for Portugal

Ronaldo មិនមានឈ្មោះលេងក្នុងបញ្ជី​ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅពេលដែលព័រទុយហ្គាល់ ជាម្ចាស់ផ្ទះប៉ះជាមួយ Arabia​ នៅថ្ងៃទី 10 ខែវិច្ឆិកានិង United States នៅថ្ងៃទី 14 ខែវិច្ឆិកា។

លោក Fernando​ Santos ​គ្រូ​បង្វឹក​ព័រទុយហ្គាល់​មិន​កោះ​ហៅ Ronaldo ​ចូល​ក្រុម​ឡើយ ដើម្បី​ឱ្យ​ពេល​វេលា​រូបគេ​សម្រាក​ឱ្យ​ច្រើន ​និង​ហ្វឹកហាត់​បន្ថែម ហើយក៏មិនបានរួមបញ្ចូលអតីតយុទ្ធជន Ricardo Quaresma និង Nani ក្នុងបញ្ជីកីឡាករ 24 នាក់ផងដែរ។

លោក Santos បាននិយាយកាលពីថ្ងៃសុក្រថា “មានការអវត្តមាននេះគឺមានហេតុផលផ្សេងគ្នា​, ខ្លះគឺជាជម្រើសរបស់ខ្ញុំ ហើយអ្នកផ្សេងទៀតគឺដោយសារតែការរងរបួស។”

លោក Santos​ បានបន្តទៀតថាយើងនឹងឆ្លៀតយកឱកាសនេះដើម្បីវិភាគកីឡាករមួយចំនួនអំឡុងការហ្វឹកហាត់និងការប្រកួត។ ខ្ញុំមានការទទួលខុសត្រូវក្នុងការវាយតម្លៃលើកីឡាករទាំងនេះដូច្នេះខ្ញុំអាចជ្រើសរើសជម្រើសដ៏ល្អបំផុតសម្រាប់កីឡាករ 23 នាក់ដែលនឹងធ្វើការប្រកួត World Cup ។

ប្រភពពី៖ nationalpost