ក្របខណ្ឌលីគកំពូលអង់គ្លេសឬដែលហៅថា Premier League បានដាក់សំណើជាផ្លូវការណ៏ទៅឱ្យក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ FIFA ក្នុងការដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ទៅក្នុងការប្រកួតរបស់ខ្លួន។

photo of Premier League
Premier League នឹងដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) នៅរដូវកាលក្រោយ

ប្រព័ន្ធតាមដាន VAR ត្រូវគេប្រើប្រាស់ក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅរុស្ស៊ី ប្រកបដោយ ជោគជ័យ និងកំពុងដំណើរការនៅក្របខណ្ឌកំពូលអ៊ីតាលី និងលីគកំពូលអាល្លឺម៉ង់ផងដែរ។ លើសពីនេះទៀត VAR ក៏ត្រូវបានគេប្រើនៅក្នុងការប្រកួតពានរង្វាន់ FA Cup និង League Cup ដែលជាពានលំដាប់ទី២ និងទី៣ របស់អង់គ្លេសរួចហើយ ក្រោយទទួលបានការឯកភាពពីបណ្តាក្លឹបជាច្រើនដែលកំពុងលេងនៅ Premier Leauge។

លោក Mark Halsey អាជ្ញាកណ្តាលមួយរូបរបស់អង់គ្លេសបានប្រាប់ថា វាពិតជាល្អណាស់ក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធមួយនេះ ព្រោះថាដូចជារូបលោកក៏មិនអាចមើលឃើញគ្រប់ការប្រជែងរវាងកីឡាករទាំងអស់បានទេ ក៏ដូចជាការប្រកួតរវាង Southampton ទល់នឹង Watford ដែលមានគ្រាប់បាល់ចូលទីដោយបាល់ Offside ផងនោះ។

Premier League
Premier League

VAR ក៏នឹងត្រូវបានប្រើប្រាស់នៅក្នុងការប្រកួតក្របខណ្ឌកំពូលរបស់អ៊ីរ៉ុប Champions League ចាប់ពីរដូវកាលក្រោយ។ ប្រព័ន្ធ VAR ត្រូវបានបង្កើតឡើងដើម្បី ជាជំនួយការរបស់អាជ្ញាកណ្តាលដែលអាចប្រាប់ដល់កំហុស របស់កីឡាករក្នុងការប្រកួតប្រជែងលើទីលានបានយ៉ាងច្បាស់៕