premier league
កាំភ្លើងធំ Arsenal ឈ្នះ Newcastle ៤-០ យប់មិញកីឡាករម្នាក់បាន MOTM ១០ ពិន្ទុពេញ
កាលពីយប់មិញនៅជំនួបទល់ក្លឹប Newcastle United កាំភ្លើងធំ Arsenal បានបង្ហាញទម្រង់លេងល្អជាងខ្លាំង រហូតលុតក្រុមភ្ញៀវក្នុងលទ្ធផលដល់ទៅ ៤-០។ ជាការសម្រេចគ្រាប់បាល់កើតចេញពីថ្វីជើងកីឡាករ Aubameyang, Pepe, Ozil និង Lacazette ពោលគឺសុទ្ធសឹងជាកីឡាករជួរមុខទាំងស្រុង។ ស្ថិតក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ ៦០ ១៨៨ នាក់ នៅឯកីឡដ្ឋាន Emirate Stadium បើតាមការវាយតម្លៃពិន្ទុពី WhoScored បានឲ្យដឹងថាអ្នកឈ្នះនាម MOTM (Man Of The Match) ក្នុងការប្រកួតគឺបានទៅលើខ្សែប្រយុទ្ធស្លាប Nicolas Pepe ដែលទទួលបានពិន្ទុ ១០/១០ ពេញតែម្តង។ អតីតកីឡាកររបស់ Lille រូបនេះ បានសម្រេចគ្រាប់បាល់បញ្ចូលទី ១ គ្រាប់និង Assist ចែកបាល់ឲ្យមិត្តរួមក្រុមចំនួន ២ លើក។ ដោយស្ថិតិបញ្ជូនបាល់ជោគជ័យមានដល់ ៨៣ ភាគរយ ហើយចំណែកនៃការគ្រប់គ្រងបាល់រួមមាន ៥,៥ ភាគរយ។ អ្នកបន្ទាប់មានដូចជាខ្សែការពារស្លាប Saka បាន
premier league
កីឡាករ Liverpool នឹងបាន Bonus ៤លានផោន ប្រសិនបើជួយក្លឹបលើកពាន Premier League
ក្រុមកីឡាករ Liverpool ត្រូវបានគេដឹងថានឹងទទួលបានប្រាក់រង្វាន់បន្ថែម Bonus ដល់ទៅ៤លានផោន ប្រសិនបើពួកគេអាចលើកពានរង្វាន់ English Premier League បាន។ លោក Jurgen Klopp ត្រូវគេរំពឹងខ្ពស់ថា នឹងអាចជួយ Liverpool បំបែកកំណត់ត្រាលើកពាន Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ នៅខែក្រោយ បន្ទាប់ពីដាច់២២ពិន្ទុ សម្រាប់ការលេងទើប២៥ប្រកួត។ ចំពោះកីឡាករដែលបានចូលលេងនៅ Premier League រដូវកាលនេះមានសិទ្ធិទទួលបានប្រាក់លើកទឹកចិត្តទាំងអស់គ្នា។ សម្រាប់ប្រាក់ដែលពួកគេទទួលបានអាស្រ័យលើការបង្ហាញខ្លួនប្រកួត មានន័យថា អ្នកលេងបានច្រើនបានលុយច្រើន លេងបានតិចបានលុយតិច។ អ្វីដែលគួរឱ្យឆាប់អារម្មណ៍ថែមទៀតនោះ ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាក្រុមកីឡាករហង្សក្រហម នឹងទទួលបានប្រាក់បន្ថែមដល់ទៅ៤លានផោន ប្រសិនបើពួកគេអាចលើកពានបាន។ ចំនួនប្រាក់ នឹងគិតតាមអ្វីដែលក្រុមធ្វើបានល្អបំផុត ព្រោះនេះជាឆ្នាំដំបូងក្រោយរយៈពេល៣០ឆ្នាំដែលក្រុម Liverpool ខកខានលើកពានរង្វាន់លីគកំពូលអង់គ្លេស៕ ក្រុម Liverpool វ៉ាដាច់ពិន្ទុក្រុមលេខ២ ដល់ទៅ២២ពិន្ទុទៅហើយ ដូច្នេះការឈ្នះពានរង្វាន់ Premier League របស់ពួកគេហាក់ដូចជាមើលឃើញច្បាស់រួចជាស្រេច។ អ្វីដែលក្រុមនេះបន្ដត្រូវធ្វើនោះគឺត្រូវឈ្នះការប្រកួតដែលនៅសល់ទាំងអស់ ដើម្បីបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានមាសតែម្ដង។
West Ham
West Ham ព្រមានដាក់ទណ្ឌកម្មក្រុមកីឡាកររបស់ខ្លួន ប្រសិនបើមិនអាចជួយក្លឹបបន្តនៅ Premier League
បើតាមការចុះផ្សាយរបស់ Daily Mails បានឲ្យដឹងថា ក្លឹបលីគកំពូលអង់គ្លេស West Ham ព្រមានដាក់ទណ្ឌកម្មក្រុមកីឡាកររបស់ខ្លួន ដោយកាត់ប្រាក់ខែពាក់កណ្ដាល ប្រសិនបើបរាជ័យក្នុងការជួយក្លឹបបន្តនៅ Premier League។ គួរឲ្យដឹងដែរថា កីឡាកររបស់ក្លឹបនេះភាគច្រើន បានដាក់លក្ខខ័ណ្ឌនេះនៅក្នុងកុងត្រាឯកជនរបស់ខ្លួន។ ការធ្វើបែបនេះគឺដើម្បីឲ្យមានស្ថិរភាពហិរញ្ញវត្ថុ ដោយកាត់បន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ ពេលធ្លាក់ទៅក្របខ័ណ្ឌ Championship។ ប្រសិនបើធ្លាក់ទៅកាន់លីគទី២ មែន West Ham មិនត្រឹមតែបាក់មុខទេ ប៉ុន្តែក៏ជួបបញ្ហាទាក់ទងនឹងប្រាក់ចំណូលផងដែរ។ យ៉ាងណាមិញ មានពាក្យល្ហិចល្ហៀងថា ប្រសិនបើក្លឹបធ្លាក់មែន កីឡាករល្អៗមួយចំនួននឹងចាកចេញពីក្លឹបភ្លាម។ ក្លឹប West Ham ពេលនេះដែរកំពុងតែឈរនៅចំណាត់ថ្នាក់លេខ ១៨ ដែលជាតំបន់គ្រោះថ្នាក់ត្រូវកាត់ចេញ ដោយមាន ២៤ពិន្ទុ ខណៈក្លឹប Aston Villa ជាប់លេខ ១៧ មាន ២៥ពិន្ទុ៕
Tottenham Hotspur
Son តែតមួយគ្រាប់ចុងម៉ោងជួយ Spurs រកបានជ័យជម្នះលើកដំបូងនៅ Premier League
ក្រុមបាល់ទាត់ Tottenham Hotspur រកបានជ័យជម្នះលើកដំបូងនៃលីគកំពូលអង់គ្លេស Premier League ក្នុងឆ្នាំថ្មី២០២០នេះ ក្រោមការដឹកនាំដោយលោក Jose Mourinho ដោយបានយកឈ្នះក្រុមបាតតារាង Norwich City ក្នុងលទ្ធផល ២-១ ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ២៣ខែមករា ឆ្នាំ២០២០ ក្នុងសប្តាហ៍ទី ២៤ជើងទី ២។ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Dele Alli បានរកគ្រាប់បាល់បើកការនាំមុខមុនឲ្យ Spurs នៅនាទីទី៣៨។ ប៉ុន្តែការប្រកួតអូសបន្លាយដល់នាទី៧០ Norwich បានតាមស្មើវិញដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Teemu Pukki។ យ៉ាងណាមិញ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung min-Son បានតែតបញ្ចូលទីមួយគ្រាប់នៅនាទីទី៧៨ ជួយ Spurs បន្តនាំមុខជាថ្មី និងរក្សាលទ្ធផល ២ទល់នឹង១ ដល់ចប់ការប្រកួត។ តាមលទ្ធផលនេះបានធ្វើឲ្យក្រុមលោក Jose Mourinho រកបាន ៣៤ពិន្ទុឈរនៅលេខរៀងទី ៦គិតត្រឹមសប្តាហ៍ទី ២៤ជើងទី ២នេះដោយស្មើពិន្ទុគ្នាជាមួយក្រុម Man Utd ដែលបានចាញ់ក្រុម
ព័ត៍មានបាល់ទាត់អន្តរជាតិ
Man Utd ត្រូវបានអ្នកគាំទ្រខ្លួនឯងចំអក ពេលចាញ់ Burnley ឈ្នះនៅ Old Trafford
ក្រុមបិសាចក្រហម Manchester United ត្រូវបានអ្នកគាំទ្រខ្លួនឯងសើចចំអក ស្របពេល Burnley ឈ្នះនៅ Old Trafford ជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League យប់ថ្ងៃពុធទី២២ខែមករាឆ្នាំ២០២០ ដោយលទ្ធផល០-២។ Burnley បានបើកការនាំមុខក្នុងនាទី៣៩ដោយខ្សែប្រយុទ្ធនូវ៉ែលហ្សេឡង់ Chris Wood មុន Jay Rodriguez ស៊ុតគ្រាប់ចុងក្រោយក្នុងនាទី៥៦ តាមរយៈការលេង មួយ-ពីរ ជាមួយ Wood។នេះជាលើកទី៣ជាប់គ្នាដែល Burnley រកបាន២គ្រាប់មុនក្នុងការប្រកួតទល់ Man Utd នៅ Old Trafford តែជាលើកទី១ដែលពួកគេទទួលបាន៣ពិន្ទុពេញនៅទីនេះ។ ក្រុមលោក Ole Gunnar Solskjaer ដែលទើបមានបញ្ហាថែមទៀតជាមួយរបួសរបស់ Marcus Rashford លេងដូចជាគ្មានថាមពលក្នុងខ្លួននិងកម្របង្កភាពគំរាមកំហែងនៅទីរបស់ Nick Pope ណាស់។នៅពេលសម្រាកវគ្គទី១ អ្នកគាំទ្របិសាចក្រហមបានបន្លឺសំឡេងចំអកក្រុមរបស់ខ្លួន និងម្ដងទៀតនៅពេលចប់វគ្គទី២ ខណៈផ្នែកជាច្រើននៃកន្លែងអង្គុយត្រូវបានចាកចេញ៥នាទីមុនចប់ការប្រកួត។ Man Utd នៅឈរលេខ៥ដដែល តែនៅក្រោមក្រុមលេខ៤ Chelsea ៦ពិន្ទុ។ ចំណែក
ព័ត៍មានបាល់ទាត់អន្តរជាតិ
Chelsea លេងស្មើក្រុមសល់តែ ១០នាក់ Arsenal នៃជំនួបសប្តាហ៍ទី២៤ នៅ PL
ការប្រកួតប្រជែងស្វែងរកពិន្ទុក្នុងសប្តាហ៍ទី២៤ នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2019-2020 ក្នុងនោះការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមតោខៀវ Chelsea បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុមកាំភ្លើងធំ Arsenal ដែលនៅសល់សមាជិកតែ ១០នាក់ ក្នុងលទ្ធផល ២-២ នៅកីឡដ្ឋាន Stamford Bridge នារាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ ស្ថិតក្នុងការប្រកួតក្រុមតោខៀវ Chelsea ស្ថិតក្រោមការដឹកនាំដោយលោក Frank Lampard បានបើកការនាំមុននៅនាទី២៨ ដោយខ្សែបម្រើ Jorginho ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្រោយពេលខ្សែការពារ David Luiz បង្កកំហុសនិងត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទី២៦ ហើយក្រុមដែលនៅសល់គ្នាតែ ១០នាក់ Arsenal បានតាមស្មើវិញដោយ Gabriel Martinelli នៅនាទី៦៣ ខណៈកីឡាករខ្សែការពារ Cesar Azpillicueta រកបានគ្រាប់នាំមុខសាជាថ្មីនៅនាទី៨៤ និងគ្រាប់ស្មើគ្នា ២-២ កើតឡើងដោយខ្សែការពារ Hector Bellerin នៅនាទី៨៧៕ តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមរបស់លោក Frank Lampard
premier league
Liverpool បន្តឈរលើកំពូលតារាង Premier League ក្រោយយកឈ្នះ Manchester United ២-០ កាលពីយប់មិញ
Liverpool នៅតែបន្តក្តីសង្ឃឹមលើកពានរង្វាន់លីគកំពូលអង់គ្លេស Premier League រដូវកាលនេះ ក្រោយបន្តរកបាន ៣ពិន្ទុ ដោយបានយកឈ្នះក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ២-០ នៃសប្តាហ៍ទី២៣ ជើងទី២ នារាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។ ការប្រកួតក្នុងទីលាន Anfiled ក្រុមលោក Jurgen Klopp ធ្វើបានយ៉ាងល្អបន្តការពារតំណែងលេងមិនចាញ់គិតត្រឹមសប្តាហ៍ទី២៣ ដោយបានយកឈ្នះក្រុមលោក Ole Gunnar Solskjaer ពីការព្យាយាមម្តងហើយម្តងទៀតពីសំណាក់កីឡាករឆ្នើមដែលជាខ្សែការពារ Virgil Van Dijk រកបានគ្រាប់ទី១ នៅនាទី១៤ ក្នុងតង់ទី១ ហើយមិត្តរួមក្រុម Mohamed Salah រកបាននៅនាទី៩០+៣ ចុងម៉ោង ដោយបន្តគម្លាត ១៦ពិន្ទុពីក្រុមការពារតំណែងជើងឯក Manchester City ដែលកំពុងឈរនៅលេខ២ មានតែ ៤៨ពិន្ទុប៉ុណ្ណោះ។ សម្រាប់លទ្ធផលនេះ បានក្លាយជាក្តីសង្ឃឹមខ្ពស់របស់លោក Jurgen Klopp ដោយបន្តរកបាន ៣ពិន្ទុបន្ថែមបាន ៦៤ពិន្ទុក្នុងការឈានទៅរកការឈ្នះពានរង្វាន់ Premier League
Tottenham
Jose Mourinho ថាការកាត់សេចក្ដីរបស់ VAR មិនយុត្តិធម៌សម្រាប់ក្រុមSpurs
លោក Jose Mourinho បានបន្ទោសទៅលើបច្ចេកវិទ្យា VAR កាត់ក្ដីមិនយុត្ដិធម៏នោះទេ នៅក្នុងការប្រកួតដែល Tottenham បរាជ័យ ១-០ ទល់នឹង Liverpool កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។ ក្រុមហង្សក្រហមមានឱកាសរកគ្រាប់បាល់បានមួយគ្រាប់ នៅក្នុងតង់ទី១ដោយខ្សែប្រយុទ្ធ Roberto Firmino ប៉ុន្ដែត្រូវបានពិនិត្យដោយ VAR ដោយសង្ស័យថាបាល់ប៉ះដៃ ប្រធានក្រុម Jordan Henderson។ Spurs មានការតវ៉ាចំពោះការផ្ដល់បាល់បោះទុស ដែលគួរតែផ្ដល់ឲ្យក្រុមរបស់ពួកគេ ដោយបាល់ដែលចេញទៅក្រៅ ហាក់ដូចជាប៉ះជើងរបស់ Sadio Mane។ ក្រោយចប់ការប្រកួតលោក Mourinho បាននិយាយថា៖ “ខ្ញុំមិនបានមើលការប្រកួតសារឡើងវិញទេ។ អ្វីដែលខ្ញុំបានឃើញគឺ ២០០% ដែលកបាល់បោះទុស មុនពេលមានគ្រាប់បាល់នោះ គឺគួរតែយើងជាអ្នកបោះ។ ខ្ញុំមានការយល់ច្រលំចំពោះ VAR ដោយសារតែរឿងនេះ។” ចំណុចនៃការកាត់សេចក្ដីបែបនេះហើយ ទើបធ្វើឱ្យលោក Jose មិនអស់ចិត្ត ហើយចោទថា VAR នេះ មិនមានប្រយោជន៍សម្រាប់ការប្រកួតនៅអង់គ្លេសឡើយ៕
Tottenham Hotspur
Spurs ដាក់ពាក្យប្តឹងជំទាស់ជុំវិញការ ពិន័យកាតក្រហមកីឡាករ Son Heung-min
ថ្នាក់ដឹកនាំនៃក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានដាក់ពាក្យប្តឹងជំទាស់ជុំវិញការ ពិន័យកាតក្រហមកីឡាករ Son Heung-min ក្នុងជំនួបដែល Spurs ចាញ់តោខៀវ Chelsea ២-០ នៅ Premier League កាលសប្តាហ៍មុន។ នេះក៏ជាលើកទី២ ផងដែរ ដែលកីឡាករពាក់លេខ៧ Son ទទួលបានកាតក្រហមនារដូវកាលនេះ បន្ទាប់ពីទទួល បានកាតក្រហមដំបូងក្នុងជំនួបដែល Spurs ប៉ះក្រុមស្ករគ្រាប់ Everton។ កីឡាករប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son ត្រូវបានពិន័យកាតក្រហមនៅវគ្គទី២ នៅពេលប៉ះទង្គិច ជាមួយខ្សែការពារ Antonio Rudiger ក្រោយឆែកប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) និងអាចខកខាន ១ប្រកួតផងដែរពេល Spurs ប៉ះក្រុមភ្ញៀវ Brighton នៅ Premier League ខានស្អែកនេះក្នុងថ្ងៃ Boxing Day៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Arsenal បានវាយបកផ្ដួលម្ចាស់ផ្ទះ West Ham United ៣-១ បញ្ចប់ភាពមិនឈ្នះ៩ប្រកួតជាប់គ្នា
ក្រុម Arsenal បានវាយបកផ្ដួលម្ចាស់ផ្ទះ West Ham United ៣-១ រាត្រីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០១៩ ដើម្បីបញ្ចប់ភាពមិនស្គាល់ឈ្នះ៩ប្រកួតជាប់ៗគ្នា ស្របពេលអ្នកចាត់ការបណ្ដោះអាសន្ន Freddie Ljungberg រីករាយនឹងការរកបាន៣ពិន្ទុលើកដំបូង។ ខ្សែការពារ Angelo Ogbonna បានបើកការនាំមុខសម្រាប់ West Ham ក្នុងនាទី៣៨។ តែនៅវគ្គទី២ ខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli ដែលចូលលេង Premier League ពេញម៉ោងលើកដំបូង បានតាមស្មើក្នុងនាទី៦០ ធ្វើឱ្យគេក្លាយជាកីឡាករក្មេងបំផុត(១៨ឆ្នាំនិង១៧៤ថ្ងៃ)ទី៤ដែលរកបានគ្រាប់បាល់សម្រាប់ក្លិបកាំភ្លើងធំក្នុងលីគនេះ បន្ទាប់ពី Cesc Fabregas, Serge Gnabry និង Alex Oxlade Chamberlain។ ៦នាទីបន្ទាប់ Nicolas Pepe ស៊ុតកោងយ៉ាងចំណានចូលមុំកែង ឱ្យ Arsenal នាំមុខ រួច Pierre Emerick Aubameyang ធានា៣ពិន្ទុតាមរយៈការស៊ុតគ្រាប់ទី៣ក្នុងនាទី៦៩។ Arsenal ពេលនេះឡើងមកឈរលេខរៀងទី៩ មាន២២ពិន្ទុពី១៦ប្រកួត ខណៈ
ព័ត៍មានបាល់ទាត់អន្តរជាតិ
Leicester City លត់ម្ចាស់ផ្ទះ Aston Villa ៤-១ ក្នុងសប្ដាហ៍ទី១៦ Premier League
Leicester City លត់ម្ចាស់ផ្ទះ Aston Villa ៤-១ ក្នុងសប្ដាហ៍ទី១៦ Premier League យប់ថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០១៩ ដែលជាឯតទគ្គកម្មផ្ទាល់ខ្លួន ឈ្នះ៨ដងជាប់ៗគ្នាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងលីគកំពូលអង់គ្លេស។ ក្រុមលោក Brendan Rodgers បាននាំមុខ២-០មុន ដោយ Jamie Vardy ក្នុងនាទី២០ និង Kelechi Iheanacho ក្នុងនាទី៤១ មុន Aston រកបាន១គ្រាប់ដោយ Jack Grealish ក្នុងនាទី៤៥+២។ នៅវគ្គទី២ ក្រុមភ្ញៀវថែម២គ្រាប់ទៀតដោយ Jonny Evans ក្នុងនាទី៤៩ និង Vardy ម្ដងទៀត ក្នុងនាទី៧៥។ ជ័យជម្នះនេះរក្សាក្ដីសង្ឃឹមរបស់ Leicester ក្នុងការប្រជែងជើងឯក ដោយកំពុងនៅក្រោមក្រុមកំពូលតារាង Liverpool ចំនួន៨ពិន្ទុ និងលើក្រុមជើងឯកចាស់ Manchester City ចំនួន៦ពិន្ទុ។ ប្រកួតបន្ទាប់ Aston Villa នឹងលេងនៅទឹកដី Sheffield United
ព័ត៍មានបាល់ទាត់អន្តរជាតិ
Liverpool បន្តឈរកំពូលតារាងក្រោយលត់ម្ចាស់ផ្ទះ Bournemouth ៣:0
ក្រុម Liverpool នាំមុខ១១ពិន្ទុលើក្រុមលេខ២ Leicester City ក្នុងក្របខ័ណ្ឌ Premier League ក្រោយឈ្នះ៣-០នៅទឹកដី Bournemouth យប់ថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ២០១៩។ Alex Oxlade-Chamberlain ដែលជាម្នាក់ក្នុងចំណោមមុខថ្មី៧នាក់ក្នុងជម្រើសដំបូងរបស់លោក Jurgen Klopp យប់មិញ បានបើកការនាំមុខក្នុងនាទី៣៥ ក្រោយទទួលការបញ្ជូនបាល់វែងយ៉ាងចំណានពីប្រធានក្រុម Jordan Henderson។ Naby Keita ថែម១គ្រាប់ទៀតក្នុងនាទី៤៤ ពីការបញ្ជូនបាល់ដោយកែងជើងយ៉ាងស្អាតរបស់ Mohamed Salah។ Keita បានបញ្ជូនបាល់ឱ្យ Salah វិញក្នុងនាទី៥៤ បញ្ចប់ទីគ្រាប់ទី៣។ Bournemouth គ្មានឱកាសស៊ុតចំគោលដៅ Liverpool ទាល់តែសោះយប់មិញ។ នេះជាលើកទី២តាំងពីដើមរដូវកាលមុនមក ដែល Liverpool បិទមិនឱ្យគូប្រកួតស៊ុតចំទីខ្លួន។ ហើយ Bournemouth ក៏ក្លាយជាក្រុមទី១ដែលចាញ់ Liverpool ៥ដងជាប់គ្នាជាមួយគ្រាប់បាល់ចាប់ពី៣គ្រាប់ឡើង។ សរុប៥ប្រកួតមកនេះ ពួកគេចាញ់១៧-០។ ពេលនេះ Liverpool បានបង្កើនស្ថិតិមិនចាញ់ក្នុងលីគដល់៣៣ប្រកួតជាប់គ្នា ហើយនេះជាជ័យជម្នះទី១៥ក្នុងចំណោម១៦ប្រកួតក្នុង Premier League រដូវកាល២០១៩-២០នេះ។ ដោយឡែក
premier league
អ្នកចាំទី Ederson អាចនឹងអវត្តមានជួយ Manchester City ពេលប៉ះ Liverpool សប្តាហ៍នេះ
លោក Pep Guardiola មិនច្បាស់ទេថាអ្នកចាំទី Ederson របស់ Manchester City នឹងមិនអាចលេងបានសម្រាប់ការធ្វើដំណើរទៅប្រកួតនៅ Premier League ថ្ងៃអាទិត្យនៅ Liverpool បន្ទាប់ពីបានរងរបួសសាច់ដុំពេលជួប Atalanta។ Ederson ត្រូវបានជំនួសដោយ Claudio Bravo នៅពាក់កណ្តាលការប្រកួតស្មើក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។ បន្ទាប់មក Bravo ត្រូវបានបណ្តេញចេញសម្រាប់ការប្រកួតក្រោយបង្កកំហុសលើ Josip Ilicic ដោយខ្សែការពារស្តាំ Kyle Walker ក្លាយជាអ្នកចាំទីនៅ ១០នាទីចុងក្រោយ។ នៅពេលត្រូវបានគេសួរថាតើ Ederson នឹងការធ្វើដំណើរទៅកាន់ទឹកដី Anfield ដែរឬទេលោក Guardiola បាននិយាយថា« ខ្ញុំមិនដឹងទេឥឡូវនេះ»។ «វាជាបញ្ហាសាច់ដុំ។ វាមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែខ្ញុំបានយកផ្លាស់ប្តូរចេញដើម្បីជៀសវាងគ្រោះថ្នាក់។ គាត់មិនមានអារម្មណ៍ស្រួលទេនៅប៉ុន្មាននាទីចុងក្រោយហើយនេះជាមូលហេតុដែលយើងសំរេចចិត្តជំនួស»។ Man City បានបញ្ចប់ក្នុងលទ្ធផលស្មើ ១ទល់១ ជាមួយ Atalanta នៅ San Siro ជាមួយ
Southampton
កក្រើក Premier League! Leicester បំបាក់ម្ចាស់ផ្ទះ Southampton ចាស់ដៃ ៩-០
ពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្នុងលីគកំពូលអង់គ្លេស Premier League គ្រាដែលក្រុម កញ្ជោងខៀវ Leicester City បានស៊ីម្ចាស់ផ្ទះ Southampton បានដល់ទៅ ៩ទល់នឹង ០ ច្រើនជាងក្រុមការពារ តំណែងជើងឯក Manchester City បានស៊ីក្រុម Watford ត្រឹមតែ ៨-០។ លទ្ធផលនេះ បានជាប់កំណត់ត្រាថ្មីមួយទៀតនៅ PL រដូវកាលឆ្នាំ២០១៩-២០២០ ដែលបានបំបាក់គូប្រកួត មិនឲ្យងើបមុខរួចក្នុងសប្តាហ៍ទី១០ ជើងទី១។ អតីតម្ចាស់ជើងឯក Premier League កាលឆ្នាំ២០១៦ Leicester រកបាន ៥គ្រាប់ក្នុងរយៈពេល ៤៥នាទីដំបូង នៅកីឡដ្ឋាន St. Mary’s Stadium មុនបន្ថែម ៤គ្រាប់សម្រាប់វគ្គទី២ គ្រាដែលកីឡាករខ្សែប្រយុទ្ធសំខាន់ Jamie Vardy ធ្វើបានហែតទ្រីក នាំមុខគេបណ្តោះអាសន្នក្នុងតារាង Top Scorer នៅ PL ឡើងឈរលើ Sergio Aguero និង Tammy
ព័ត៍មានបាល់ទាត់អន្តរជាតិ
ក្រុម Arsenal ចាញ់ជាលើកទី២ នៅ PL រដូវកាលនេះ ក្រោមថ្វីជើងរបស់ Sheffield
ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានរងបរាជ័យជាលើកទី២ ក្នុង Premier League រដូវកាលឆ្នាំ ២០១៩-២០២០ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Sheffield United ត្រឹមលទ្ធផល ១-០ បញ្ចប់សប្តាហ៍ទី៩ ជើងទី១ នាយប់មិញនេះ។ កីឡាករ Lys Mousset ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមម្ចាស់ផ្ទះនៅនាទីទី៣០ ដែលជាគ្រាប់ទី១ របស់គេផង ដែរឲ្យ Sheffield នៅ PL នារដូវកាលនេះ ដើម្បីផ្តល់មេរៀនចាញ់ជាលើកទី២ ក្រៅដីសម្រាប់ក្រុមរបស់លោក Unai Emery ក្នុងចំណោមលេង ៩ប្រកួតមកនេះ ដោយខកខានឡើងលេខ៤ ក្នុងតារាងវិញផងដែរ ដោយបន្តឈរនៅលេខរៀងទី៥ ដោយមាន ១៥ពិន្ទុដដែល។ តាមរយៈរកបាន ៣ពិន្ទុក្នុងដីនេះដែរ វាបានក្លាយជាជ័យជម្នះដ៏ធំមួយរបស់ Sheffield គិតចាប់តាំងពីបានឡើង មកលេងនៅ Premier League រដូវកាលនេះទៅលើក្រុមខ្លាំងដូចជា Arsenal ក្នុងចំណោមជ័យជម្នះ ៣លើក រកបាន ១២ពិន្ទុ ឈរនៅលេខរៀងទី៩ បណ្តោះអាសន្ន នៅក្រៅតំបន់កាត់ចោលតែ
premier league
បរាជ័យយប់មិញធ្វើឲ្យ Man UTD ស្ថិតនៅលើតំបន់គ្រោះថ្នាក់មានតែ ២ពិន្ទុប៉ុណ្ណោះ
ក្រោយបរាជ័យក្រោមថ្វីជើងសារិកាព្រៃ Newcastle United ក្នុងលទ្ធផល ១ទល់នឹង០ ក្នុងជំនួបសប្ដាហ៍ទី៨ កាលពីយប់មិញ បិសាចក្រហម Manchester United កំពុងឈរនៅលេខ១២ នៅក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League។ ៨ប្រកួតក្នុងរដូវកាលថ្មីក្របខណ្ឌ Premier League របស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យកាល Manchester United មាន៩ពិន្ទុ ដោយឈ្នះបានតែ ២ប្រកួតប៉ុណ្ណោះ ខណៈ ៥ប្រកួតទៀតគឺស្មើ២ និងចាញ់៣ ដែលនេះជាកំណត់ត្រាដ៏អាក្រក់មួយ។ បើទោះបីជាកំពុងឈរនៅលេខ១២ពិតមែន ប៉ុន្តែក្រុមរបស់លោក Ole Gunnar Solskjaer មានពិន្ទុលើសក្រុមដែលកំពុងស្ថិតនៅតំបន់កាត់ចោលតែ ២ពិន្ទុប៉ុណ្ណោះ ដែលនេះជាសម្ពាធមួយយ៉ាងខ្លាំងរបស់អ្នកចាត់ការទូទៅសញ្ជាតិន័រវេស ចំពោះមុខអ្នកគាំទ្រ។ គួររំលឹកឡើងវិញដែរថា មុនពេលចាប់ផ្ដើមរដូវកាលថ្មីនេះ Man UTD បានចំណាយប្រាក់អស់ ១៥៩លានអឺរ៉ូក្នុងការទិញកីឡាករល្អៗចូល ៣រូបរួមមាន Harry Maguire, Wan-Bissaka និង Daniel James ប៉ុន្តែលទ្ធផលហាក់មិនសមប្រកបសោះ៕
premier league
ជំនួបខ្លាំងប៉ះខ្លាំងរវាង Liverpool និង Leicester City ជាគូឯកក្នុងសប្តាហ៍ទី៨ នៅ Premier League
ជំនួបខ្លាំងប៉ះខ្លាំងរវាងក្រុមបាល់ទាត់ Liverpool និង Leicester City ត្រូវបានគេចាត់ទុកថា ជាគូពិសេសប្រចាំសប្តាហ៍ទី៨ នៃ Premier League នាចុងសប្តាហ៍នេះ ដែលនឹងធ្វើឡើងនៅទឹកដីនៃកីឡដ្ឋាន Anfield របស់ក្លឹបហង្សក្រហមនារាត្រីថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ ដែលចាប់ផ្តើមនៅម៉ោង ២១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ជំនួបដ៏សំខាន់ដែលមិនគួរខកខានផងនោះ នឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ម៉ាយធីវី តែមួយគត់ក្រោយទទួលបានសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក Premier League (EPL) ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នេះ។ បន្ថែមលើនេះទៀត នៅយប់ថ្ងៃដដែលក៏មានផ្សាយបន្តផ្ទាល់រវាងក្រុម Real Madrid ប៉ះក្រុមភ្ញៀវ Granada នាម៉ោង ២១៖០០នាទីយប់ដូចគ្នាក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សប្តាហ៍ទី៨ ជើងទី១ នៅលើកញ្ចក់ ទូរទស្សន៍ ស៊ីអិនស៊ី តែ ១គត់។ ក្រុមហ៊ុន CBS ដែលរួមមានទូរទស្សន៍ CTN, MyTV និង CNC ផងនោះ បានទទួលសិទ្ធិផ្តាច់មុខក្នុងការ
buaksibប្រភពព័ត៍មានកីឡា Premier League អង់គ្លេស ថ្មីៗនៅថ្ងៃនេះនៅក្នុងបណ្តាញផ្សេងៗ ដែលជាប្រភពព័ត៍មាននៃការវិវ័ត្ត និងការរីកចម្រើនរបស់វិស័យកីឡាបាល់ទាត់នាំមកឲ្យលោកអ្នកទស្សនាយ៉ាងពេញចិត្ត ហើយតាមដានលទ្ធផលបាល់ទាត់ជាមួយយើងនៅក្នុងក្របខ័ណ្ឌ Premier League អង់គ្លេសដែលជាលីកដែលមានការចាប់អារម្មណ៌យ៉ាងខ្លាំង ធានាហើយល្អមើលមិននចាញ់លីកដទៃឡើយ។ មិនថាជាការវិវត្តរបស់ក្រុមនិមួយៗ ការចុះកុងត្រា ការទិញ លក់កីឡាករ និងការត្រៀមក្នុងការប្រកួតរបស់ក្លឺបជាច្រើនដូចជា Liverpool, Chelsea, Crystal Palace និងក្រុមផ្សេងទៀតជាច្រើន ធានាថាលោកអ្នកនឹងរំភើប រីករាយ ពេញចិត្ត គ្រប់ពេលវេលា វាក៏ធ្វើឲ្យលោកតាមទាន់គ្រប់ព័ត៍មានថ្មីៗ បានមុនគេឌោយមិនចាំបាច់រងចាំះអានកាសែតដូចពីមុនទៀតឡើយ។ ដោយគ្រាន់តែលោកអ្នកមាន ស្មាតហ្វូន តែមួយបុណ្ណោះ ហើយការប្រើប្រាស់តាមប្រព័ន្ធ អុីនធីណេត social media មិនថាជា facebook, instagram, twitter, Line និង Google Plus ពួកយើងនិងជូនលោកអ្នកនូវថ្មីៗ ក្ដៅៗ ទាន់ចិត្ត ទាន់ហេតុការណ៌ គ្រប់ព័ត៌មានដោយមិនឲ្យលោកអ្នកខកខានក្នុងការទស្សនាឡើយ។
មិនថាវាជាព័ត៌មាននៃការគ្រប់គ្រងកីឡាកររបស់គ្រូបង្វឹកដល្បីៗដូចជា លោក Arsène Wenger ប្រធានក្រុមរបស់ Arsenal ជនជាតិបារាំង ដែលយើងស្គាល់ហើយថា គាត់គឺជាអ្នកគ្រប់គ្រងក្រុមដែលទទួលបានភាពជោគជ័យច្រើនបំផុតក្នុងការឈ្នះពានរង្វាន់ជាច្រើន និងរយះពេលនៃការគ្រប់គ្រងក្រុមដែលយូបំផុតរបស់ក្រុម Arsenal គាត់ជាចាត់ការក្រុមដែលមិនមិនជាជនជាតិអង់គ្លេស តែគាត់អាចធ្វើឲ្យក្លឹបទទួលបានពានរង្វាន់ពីរដងផ្ទួនៗឲ្យប្រទេសអង់គ្លេស នោះជាជើងពីរសម័យកាលនៅឆ្នាំ ១៩៩៨ និង ឆ្នាំ ២០០២ ហើយសម្រាប់នៅឆ្នាំ ២០០៤ គាត់គឺជាអ្នកចាត់ការដំបូងនៃប្រវត្តិសាស្រ្តរបស់ FA Premier League ដែលអាចបង្វឹកក្រុមដោយធ្វើឲ្យក្រុមលេងមិនចាញ់ដទៃទៀតពេញមួយរដូវកាល រហូតដល់ Arsenal បានឈ្នះឆ្នាំនោះ។
ហើយក្រៅពីរនេះនៅមានការវិវត្តរបស់ក្រុម បីសាចក្រហម, palace, Chelsea លើសពីនេះទៀតយើងធានាថាការវិវត្តនៃក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ ក៏មានភាពរីកចម្រើនមិនចាញ់ លីកអង់គ្លេសឡើយ តែយ៉ាងណាខាងយើងក៏បានរួមបញ្ចូលទាំង highlights បាល់ទាត់គូរល្បីៗ ក្នុងកម្មវិធីសំខាន់ៗមកឲ្យលោកអ្នកទស្សនពីមួយវគ្គទៅមួយវគ្គផងដែរ ដូច្នេះលោកអ្នកមិនខកខានក្នុងការ update ក្រុមដែលលោកអ្នកស្រលាញ់នៅក្នុង Bundesliga អាល្លឺម៉ង់ មិនថាប្រគួតនៅទីណា កន្លែងណា ក្រុមម្ចាស់ផ្ទះ ឬក្រុមភ្ញៀវ ក៏អាចភ្នាល់បានគ្រប់ការប្រកួត។
ត្រូវទទួលស្គាល់ថានៅសម័យដែលអ៊ីនធឺណេតបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃបែបនេះ ការស្វែងយល់ពីរព័មានបាល់ទាត់អាចជារឿង ដែលមានមានភាពងាយស្រួលជាងមុន ធ្វើឱ្យមនុស្សដែលស្រលាញ់ក្នុងហ្គេមកីឡានេះ បាល់អនឡាញអាចស្រាវជ្រាវព័ត៍មានផ្សេងៗកាន់តែងាយស្រួលជាងមុន មិនចាំបាច់រង់ចាំអានកាសែត ឬទស្សនាវត្តី៍ដួចសម័យមុនទៀតទេ ដែលមានត្រឹមតែ ១ឬក៏២ បុណ្នោះសម្រាប់ឲ្យអាន ដូច្នេះអ្វីទាំងអស់នេះ សម្រាប់អ្នកដែលស្រឡាញ់និងគាំទ្រកីឡាបាល់ទាត់មិនថាជាក្របខ័ណ្ឌអ្វីក៏អាចចូលមកកាន់គេហទំព័ររបស់ដើម្បីទស្សនាព័ត៍មានជាច្រើនសន្ធឺកសន្ធាប់៕