PRIVAT រកបាន ៦គ្រាប់ម្នាក់ឯង ក្នុងជំនួបឈ្នះ វេស្ទើនភ្នំពេញ ម្សិលមិញ
11 Jun 2018 - 12:00:17 SHARE

ការប្រកួតលីគកំពូលកម្ពុជាម្សិលមិញ កីឡាករ BEFOLO MBARGA JEAN MARIE PRIVAT របស់ក្លិបអាស៊ីអឺរ៉ុបយូណាយធីត បានទាត់បាល់បញ្ចូល ទី ៦ គ្រាប់តែម្នាក់ឯង (DOUBLE Hat-trick) ក្នុងជ័យជម្នះលើក្រុមភ្ញៀវ វេស្ទើនភ្នំពេញ ជាលទ្ធផល ៦ទល់១ នាកីឡដ្ឋាន AEU Sport Park នៃសប្តាហ៍ទី៩។
គ្រាប់បាល់ទាំង ៦គ្រាប់ របស់ខ្សែប្រយុទ្ធ PRIVAT រកបាននៅនាទី ០១, ២៩, ៣៩, ៥៩, ៦៣ និង ៧៣ ខណ:ដែលរបស់ភ្ញៀវវាយបកបាន ១គ្រាប់ មកវិញ ធ្វើបានសម្រេចដោយកីឡាករ សឿង បញ្ញា នៅនាទី ៨៧ ។ ក្រោយរកបាន DOUBLE Hat-trick ខ្សែប្រយុទ្ធរបស់អាសុីអឺរ៉ុប ឡើងមកឈរកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេសរុប ១៣គ្រាប់ ត្រឹមសប្តាហ៍ទី៩ ។

គួរបញ្ជាក់ថា Julius Oiboh របស់ក្លិបបឹងកេត បានធ្លាក់មកលេខ២ វិញ ដោយមាន ៨គ្រាប់ ដដែល បើទោះបីជាក្រុមបានយកឈ្នះ ភ្នំពេញក្រោន ៣ទល់២ ក៏ដោយ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព