បើយ៉ោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថាម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Ligue 1 ក្លឹប Paris Saint-Germain ត្រៀមនឹងចំណាយទឹកប្រាក់ចំនួន 270 លានអឺរ៉ូសម្រាប់កីឡាករប្រេស៊ីលម្នាក់ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

Philippe coutinho នឹង Neymar
Philippe coutinho នឹង Neymar

បើយ៉ោងតាមសារព៍ត៌មាន El Mundo Deportivo បានអោយដឹងថា ក្លឹបយក្សបារាំងកំពុងតែពិចារណាទិញកីឡាករខ្សែប្រយុទ្ធ Philippe Coutinho របស់ក្លឹប Barcelona ក្នុងគោលបំណងយកមកចាំដៃគូរជាមួយ Neymar ដើម្បីឱ្យគាត់កាន់តែមានអារម្មណ៍រីករាយនៅក្លឹបនេះបន្តទៀត។

គួរតែដឹងហើយថា Neymar បានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ La Liga វិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្លឹបដែលចង់បានរូបនេះគេអោយត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញនោះគឺស្ដេចស Real Madrid 

ការទិញ Coutinho នេះព្រោះថា គាត់គឺជាមិត្តភក្តិជិតស្និទ្ធជាមួយ Neymar តាំងពីមានអាយុ 16ឆ្នាំមកម្លេះ ដល់ឥឡូវ 26ឆ្នាំរៀងៗខ្លួនហើយ ៕

ប្រភពពី៖ soccerladuma