ក្លឹប Paris Saint-Germain ​មាន​បំណង​យក​លោក Antonio Conte ​ទៅ​ដឹក​នាំ​ក្រុម​នា​រដូវ​កាល​ក្រោយ​នេះ ​ជំនួស​លោក Unai Emery ​ដែល​ដឹកនាំ​​ក្រុម​ចាញ់ Real Madrid ​ត្រឹម​វគ្គ 16​ក្រុម​ចុង​ក្រោយ Champions League ។

photo of Antonio Conte
Antonio Conte of Chelsea

ការពិតណាស់ PSG បានភ្លាត់ស្នៀតធ្លាក់នៅវគ្គ 16ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ UEFA Champions League ក្រោមដៃក្រុម Real Madrid ។ បានធ្វើឲ្យម្ចាស់ក្លឹប Paris Saint-Germain លោក Nasser Ghanim Al-Khelaifi មានការខឹងសម្បាយ៉ាងខ្លាំង ។  ដោយបាននិយាយថា ក្លឹបតែងតែបើកទ្វារ សម្រាប់ លោក Unai Emery ក្នុងការចុះចេញពីតំណែង ដែលបានដឹកនាំ Sevilla លើកពាន Europa League 3រដូវកាលជាប់គ្នា តែមិនដែរជោគជ័យសោះសម្រាប់ពានទ្វីបអឺរ៉ុបនៅ PSG ។

ប្រភពព័ត៌មាននៅបារាំងរាយការណ៍ថា ក្លឹប PSG បានធ្វើការទាក់ទងរួចហើយទៅកាន់លោក Conte ដែលត្រូវបានរំពឹងថានឹងចាកចេញពី Chelsea នៅដំណាច់រដូវកាល2017-18 នេះផងដែរ ៕

ប្រភពពី៖ dailymail