photo of Neymar ​& Mbappe
PSG កំពុងមានកង្វល់ ​ខ្សែ​ប្រយុទ្ធ Neymar ​និង Mbappe ​សុទ្ធ​តែ​របួស​យប់មិញ

ក្នុង​ការ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នៅ​យប់មិញ​នេះ ​ខ្សែ​ប្រយុទ្ធ Neymar ​និង Mbappe ​សុទ្ធ​តែ​រង​របួស​ដូច​គ្នា ដែល​ធ្វើ​ឱ្យ​ក្លឹប​អាជីព PSG ​មាន​កង្វល់​ជា​ខ្លាំង។

ក្នុង​ការ​ប្រកួត​មិត្តភាព​រវាង​ប្រេស៊ីល ​និង​កាម៉ារូន ​គេ​ឃើញ​ប្រធាន​ក្រុម Neymar ​ត្រូវ​ប្ដូរ​ចេញ​ភ្លាម​ៗ ដោយសារ​តែ​មាន​របួស ​ត្រូវ​ប្ដូរ​ជំនួស​វិញ​ដោយ Richarlison ។ ​ស្រប​ពេល​របួស​នេះ​ដែរ គេ​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ដើម្បី​អាច​ចូល​លេង​នោះ​ទេ។ ដោយ​ឡែក​នៅ​បារាំង​ឯ​ណោះ​វិញ ​Mbappe ​ក៏​ត្រូវ​ប្ដូរ​ចេញ​វិញ​ដែរ ក្រោយ​លេង​បាន​ត្រឹម​៣០​នាទី។ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ ​រង​របួស​ស្មា។

របួស​កីឡាករ​សំខាន់​២​នាក់​នេះ ហើយ​ធ្វើ​ឱ្យ​ក្រុម PSG ​ឯ​ណោះ ​ព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ថា​ការ​ប្រកួត​សំខាន់ UEFA Champions League ​ទល់​ក្រុម Liverpool ​នឹង​ឈាន​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ។ វា​ជា​ការ​ប្រកួត​កាត់​សេចក្ដី​មួយ​សម្រាប់​ក្រុម​បារាំង ​ប្រសិន​បើ​ពួកគេ​បរាជ័យ​នោះ​ករណី​ធ្លាក់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ ពិត​ជា​មាន​សម្រាប់​ក្រុម PSG ​មិន​ខាន៕