PSG កំពុងសម្លឹងឃើញ Joao Felix ត្រៀមទុកជំនួស Mbppe/Neymar
ស្ថានការណ៍នៃការចាកចេញរបស់ Kylian Mbappe និង Neymar Jr គឺពិតជាមិនអាចមើលឃើញនោះឡើយ ព្រោះឆ្លើយតបទៅនឹងតម្រូវការដែលបណ្តាក្លឹបយក្សជាច្រើនចង់បានក៏កាន់តែរំអុកចិត្តកីឡាករគ្មានភាពនឹងនក្នុងការឈរជើងនៅក្លឹប។

តាមសារព័ត៌មាន Don Balon បានចុះផ្សាយថាក្លឹបសេដ្ឋី Paris Saint-Germain បាននឹងកំពុងពិចារណាចង់នាំយក ‘Ronaldo ទីពីរ’ ឬ Joao Felix មកចូលរួមជាមួយក្លឹបក្នុងថ្ងៃខាងមុខ។ ការចរចានេះធ្វើឡើងដោយប្រធានផ្នែកកីឡាលោក Leonardo Araujo ដោយការមើលឃើញពីទេពកោសល្យដ៏ប៉ិនប្រសព្វរបស់យុវជនវ័យ ១៩ ឆ្នាំដែលជាអតីតកីឡាករនៅក្លឹប Benfica។

កាលពីរដូវកាល ២០១៨/១៩ កីឡាករធ្លាប់លេងនៅតំបន់បម្រើប្រយុទ្ធរូបនេះ រកបាន ១១ គ្រាប់និង Assist ៦ លើកក្នុងការបង្ហាញខ្លួនសរុប ៤៣ ប្រកួតនៅក្លឹបរបស់ប្រទេសព័រទុយហ្គាល់។ ជាងនេះរូបគេក៏បានក្លាយជាយុវជនល្អបំផុត ក្រោយរកបានគ្រាប់បាល់ Hat-Trick នៅការប្រកួតវគ្គជម្រុះ UEFA Europa League។
At Madrid ដែលចាយលុយ ១២៦ លានអឺរ៉ូក្នុងការនាំយក Felix ចេញពី Benfica អាចនឹងត្រូវពិចារណាម្តងទៀតលើសំណើរបស់ក្លឹប PSG ដោយការសម្រេចចិត្ត គឺស៊ីសងលើប្រាក់ជាធំ ព្រោះប្រសិនណា Barcelona ចែចូវយកបាន Neymar នោះក្រុមបារាំងក៏មិនខ្វះលុយនឹងជះយក Felix មកទឹកដីទីក្រុងប៉ារីសផងដែរ៕