ក្លឹបយក្សបារាំង PSG បានប្តេជ្ញា​ផ្ទេរខ្សែការពារកណ្តាល​ Kalidou Koulibaly របស់​ក្លឹប​ Napoli ហើយ​ត្រៀម​ផ្តល់​កិច្ច​សន្យា​ដែល​មាន​ទឹកប្រាក់ច្រើន​សន្ធឹកសន្ធាប់ដល់កីឡាកររូបនេះ។

Kalidou Koulibaly
ខ្សែការពារកណ្តាល​ Kalidou Koulibaly របស់​ក្លឹប​ Napoli

ខ្សែការពារ សញ្ជាតិ្តសេណេហ្គាល់រូបនេះ ត្រូវ​បាន​គេចាត់ទុកជា​ខ្សែការពារឆ្នើម​ម្នាក់ក្នុងពិភព​លោក​ ហើយ​ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរទៅចូល​រួម​ជាមួយក្លឹប Man Utd ។ កន្លងមក​មាន​សេចក្តី​រាយការណ៍​ថា លោក Alex Ferguson ធ្លាប់បានជជែកជាមួយ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ខណៈ​កីឡាករ​រូបនេះក៏ធ្លាប់​ចង់​សម្រេចកិច្ចព្រមព្រៀងផ្ទេរមក​ចូលរួម​ជាមួយ​ Man Utd ផងដែរកាលពីរដូវក្តៅ​ឆ្នាំ​មុន​។


ទោះបីជា​យ៉ាងណា មាន​សេចក្តីរាយការណ៍​ថា ក្លឹប PSG ចាប់អារម្មណ៍​នឹង​ Kalidou។ តាមការអះអាងថា លោក Leonado ប្រធាន​បច្ចេកទេស​របស់​ក្លឹប PSG បាន​ចរចា​ជាមួយ​ភ្នាក់ងាររបស់​ Kalidou ហើយ​ក្លឹបនេះមាន​បំណងផ្តល់​កិច្ច​សន្យា​បួន​ឆ្នាំ ដែល​ប្រាក់ឈ្នួល ១០,២​លានផោនក្នុងមួយឆ្នាំ។

ក្លឹប​ Man Utd, Man City ​និង ​ក្លឹប ​Real Madrid សុទ្ធតែចាប់អារម្មណ៍និង Kalidou ៕