ក្រុម paris saint germain កំពុងឈរនៅកំពូលតារាងក្នុងក្របខ័ណ្ឌ Ligue 1 និងមិនដែលចាញ់សោះ បន្ទាប់ពីការប្រកួតទាំង 14 លើកនៅក្នុងលីគ នឹងដាច់ចំនួន 15 ពិន្ទុពីលើក្រុមលេខពីរ Lyon ។

photo of paris saint germain
ក្រុម paris saint germain

យ៉ាងណាមិញបើយោងតាមរបាយការណ៍របស់ L’Équipe បានឲ្យដឹងថាក្រុម PSG ចង់ធ្វើការផ្លាស់ប្តូរកីឡាករ Fabinho របស់ក្រុម Liverpool នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ ។

photo of Fabinho
PSG ចង់ចុះហត្ថលេខានាំយកកីឡាករ Fabinho ដែលជាតារាឆ្នើម Liverpool

គួររំលឹកថាកីឡាករសញ្ជាតិប្រេស៊ីលវ័យ 25 ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្រុមហង្សក្រហមពីក្លិប Monaco នៅរដូវក្តៅនេះ ហើយបានបរាជ័យក្នុងការជាប់ជាជម្រើសដំបូងក្នុងក្រុមរបស់គ្រូបង្វឹកលោក Jürgen Klopp ។

ប៉ុន្តែបើទោះបីយ៉ាងជាណាក៏ដោយប្រធានក្លិបហង្សក្រហម Liverpool បាននិយាយថាកីឡាករ Fabinho គឺមិនមែនសម្រាប់លក់នោះទេ ៕