ក្រុម Paris Saint-Germain បានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពាន French Cup យ៉ាងងាយកាលពីថ្ងៃពុធ ក្រោយពីបានលត់ក្រុម Dijon យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតមួយ ដែលក្រុមម្ចាស់ជើងឯកបារាំងមួយនេះ បានទទួលផលពីការធ្វើឲ្យបាល់ចូលខទីខ្លួនឯងម្តងទៀត។

Dijon Vs Paris Saint-Germain
Dijon Vs Paris Saint-Germain

ក្រុម PSG មានគ្រាប់បាល់នាំមុខ ក្រោយពីលេងបានត្រឹមតែ៤៧នាទី ក្រោយពីកីឡាករ Wesley Lautoa បានធ្វើឲ្យការបញ្ជូនបាល់ឆ្លងរបស់កីឡាករ Mitchel Bakker ចូលទីខ្លួនឯង។ វាគឺជាការធ្វើឲ្យគ្រាប់បាល់ចូលទីខ្លួនឯងជាលើកទី២សម្រាប់ក្រុម PSG ក្នុងរយៈពេល១សប្តាហ៍ ខណៈដែលពួកគេក៏ទទួលបានអត្ថប្រយោជន៍ពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Fernando Marcal នៃក្រុម Lyon កាលពីចុងសប្តាហ៍មុនផងដែរ។

Dijon Vs Paris Saint-Germain
Dijon Vs Paris Saint-Germain

ស្របពេលជាមួយគ្នានេះ លោក Rudi Garcia គ្រូបង្វឹករបស់ក្រុម Lyon បានទម្លាក់អតីតក្រុមរបស់លោកគឺ Marseille ចេញពីពាន French Cup ខណៈដែលកីឡាករ Houssem Aouar បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៨១ ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ១-០។

Paris Saint-Germain
ក្រុម Paris Saint-Germain

គ្រាប់បាល់ឈ្នះនេះ បានកើតឡើងក្នុងរយៈពេល១០នាទី ក្រោយពីការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Moussa Dembele នៃក្រុម Lyon Lyon ដែលត្រូវបានផ្តល់ឲ្យ ក្រោយពីកីឡាករ Hiroki Sakai បានធ្វើឲ្យបាល់ប៉ះដៃ ត្រូវបានសង្គ្រោះដោយអ្នកចាំទី Yohan Pele របស់ក្រុម Marseille៕