photo of Paris Saint Germain vs Monaco
PSG ឈ្នះពាន Ligue 1 ខណៈដែលនៅសល់ 5ប្រកួតទៀតក្រោយឈ្នះ Monaco យប់មិញ

Paris Saint-Germain ​លើក​ពាន​ដោយ​ឈ្នះ​លើ​ក្រុម​លេខ2 Monaco ​កាល​ពី​យប់មិញ​ក្នុង​លទ្ធផល 7-1 ខណៈ​ដែល​ការ​ប្រកួត​ទើប​តែ​បាន ​33​ប្រកួត​ប៉ុណ្ណោះ។ ​ក្រុម​អ្នក​មាន​មួយ​នេះ មាន​87 ​ពិន្ទុ ដាច់​ក្រុម​លេខ2 រហូតដល់ទៅ 17​ពិន្ទុ។ នេះ​ជា​ការ​លើក​ពាន​សឹង​តែ​ជាប់​ៗ​គ្នា​របស់​ក្លឹប​យក្ស​ PSG ​ក្រោយ​ពី​ពួកគេ​ទិញ​បាន​កីឡាករ​ល្អ​ៗ​ច្រើន​មួយ​រយៈ​ចុង​ក្រោយ។

Giovani lo Celso និង Angel di Maria រកបានម្នាក់ 2គ្រាប់ ខណៈ Edinson Cavani និង Julian Draxler រកបានម្នាក់ 1គ្រាប់ ចំណែកមួយគ្រាប់ទៀតបានមកពីបាល់ចូលទីខ្លួនឯងដោយ Radamel Falcao។ Rony Lopes ជាអ្នកស៊ុតគ្រាប់តែ 1គត់សម្រាប់ Monaco បន្ទាប់ពី PSG នាំមុខ 4គ្រាប់។ ខណៈដែលខែមុន PSG ក៏បានផ្ដួល Monaco 3-0 ក្នុងវគ្គផ្ដាច់ព្រ័ត្រ French League Cup ផងដែរ ៕

ប្រភពពី៖ bbc