PSG តែងតាំង លោក Luis Campos ជាអ្នកប្រឹក្សាថ្មីរបស់ក្លឹប
10 Jun 2022 - 20:23:34 SHARE
ក្លឹប Paris Saint Germain បានសម្រេចធ្វើការតែងតាំងលោក Luis Campos ជាអ្នកប្រឹក្សាថ្មីផ្នែកបាល់ទាត់របស់ក្លឹបបារាំងនេះជាផ្លូវការនៅក្នុងថ្ងៃនេះ។

លោកនឹងចាប់ផ្ដើមការងារនេះចាប់ពីរដូវកាលថ្មីខាងមុខទៅ ដោយលោកនឹងចូលរួមទទួលខុសត្រូវក្នុងផ្នែកបច្ចេកទេស រៀបចំក្រុម ក៏ដូចជាការដោះដូរកីឡាករផងដែរ។
លោក Campos មានបទពិសោធន៍នឹងការងារដឹកក្លឹបតាំងពីឆ្នាំ១៩៩៣មក ដោយធ្លាប់ធ្វើជាគ្រូបង្គោល អ្នកស្វែករកកីឡាករ អ្នកបច្ចេកទេស ក៏ដូចជាអ្នកប្រឹក្សារបស់ក្លឹប។
លោកត្រូវបានគេដឹងថាជាមនុស្សជិតដិតនិងស្គាល់ Mbappe តាំងពីគេនៅកុមារ ដោយលោកនេះក៏នឹងត្រូវទៅធ្វើជាអ្នកប្រឹក្សារបស់ Real Madrid សម្រាប់រដូវកាលក្រោយ តែចុងក្រោយលោកក៏សម្រេចរើសមកធ្វើនៅ PSG ទៅវិញ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព