របាយការណ៍ថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយវាបានលេចឡើងថាក្លឹប Paris Saint Germain  អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករមួយក្នុងចំណោមតារាកំពូលៗ របស់ពួកគេដូចជា Kylian Mbappe ឬ Neymar Jr ជាដើមនាខែមករាខាងមុខ។

PSG ត្រូវតែលក់ Mbappe ឬ Neymar ចេញបើមិនចង់ល្មើសច្បាប់
PSG ត្រូវតែលក់ Mbappe ឬ Neymar ចេញបើមិនចង់ល្មើសច្បាប់

របាយការណ៍ Mirror បា រាយការណ៍ថាក្លឹប PSG បានល្មើសនឹងច្បាប់ហិរញ្ញវត្ថុរបស់  Financial Fair Play របស់ UEFA។ ដូចច្នេះប្រសិនបើពួកគេចង់ដោះស្រាយនឹងច្បាប់ពួកគេត្រូវតែលក់ Kylian Mbappe ឬ Neymar Jr ព្រោះក្លឹបយក្សបារាំងមួយនេះចាយ់លុយលើសកំណត់ដល់ទៅ 170 លានផោនឯណ្នោះ ខណៈមានតែកីឡាករទាំងពីរប៉ុណ្នោះដែរមានតម្លៃខ្លួន 170លានផោនឡើង។

នេះដោយសារតែ UEFA កំពុងពិនិត្យមើលការចុះហត្ថលេខាលើតារាល្បីពីររូបដូចជា Neymar  195,8 លានផោនហើយ Mbappe មានតម្លៃ 158,7 លានផោន។ បើសិនជារកឃើញថាមានកំហុសក្នុងការល្មើសវិន័យ PSG អាចនឹងត្រូវផ្អាកពីប្រកួតពាន UEFA Champions League ផងដែរ៕

ប្រភព៖ Fox Sport Sasia