តាមព័ត៌មានថា ក្លឹបយក្ស​បារាំង PSG កំពុង​ព្យាយាមចងជើងកីឡាករឆ្នើម​វ័យ​ក្មេង​​ Kylian Mbappe ពី​ចំណាប់អារម្មណ៍​របស់​ក្លឹប Real Madrid ដែល​ចង់​បាន​កីឡាកររូបនេះហើយ​ក្លឹប​ PSG នឹងផ្តល់​កិច្ច​សន្យា​ថ្មី​ដែល​មាន​ប្រាក់​ឈ្នួល​ច្រើនសន្ធឹកសន្ធាប់។

photo of Kylian Mbappe
កីឡាករឆ្នើម​វ័យ​ក្មេង​​ Kylian Mbappe

តាមការអះអាងរបស់អតីត​អនុប្រធាន​ក្លឹប Monaco ​លោក Vadim Vasilyev អះអាងថា កីឡាករ​ម្ចាស់​មេដាយមាសវើលខាប់រូបនេះ​សុបិនចង់លេងឲ្យ​ក្លឹប​ Real Madrid នៅថ្ងៃណាមួយ ហើយព័ត៌មាននេហ​ធ្វើ​ឲ្យ​មាន​ការបារម្ភពី​ថ្នាក់ដឹកនាំ​ក្លឹប PSG ។

photo of Kylian Mbappe
កីឡាករឆ្នើម​វ័យ​ក្មេង​​ Kylian Mbappe
ក្លឹបយក្ស​នៅក្របខណ្ឌ Ligue 1 នេះសង្ឃឹមថា នឹង​ពន្យា​រកិច្ច​សន្យា​របស់​​​ខ្សែប្រយុទ្ធវ័យ​២០​ឆ្នាំ​រូបនេះខណ:កិច្ច​សន្យា​បច្ចុប្បន្ន​នឹង​ចង់នៅ​រដូវក្តៅ​ឆ្នាំ​២០២២។មាន​សេចក្តីរាយការណ៍​ថា ក្លឹប PSG នឹង​ផ្តល់​កិច្ចសន្យា​មួយ​ដែល​Mbappe ពិបាក​នឹង​បដិសេធ ជាកិច្ច​សន្យា​មួយ​ដែល​អាចប្រហាក់ប្រហែលនឹង​ប្រាក់ឈ្នួល​របស់​Neymar គឺ៣៥លានផោន​ក្នុងមួយរដូវកាល៕