ក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Antonie Griezmann ក្នុងតម្លៃធូរថ្លៃត្រឹម ២០លានដុល្លារ នេះបើយោងតាមការផ្សាយរបស់ El Nacional ។

Antonie Griezmann
Antonie Griezmann

ភាគីលោក Christophe Galtier ចង់ទិញយកកីឡាករសញ្ជាតិបារាំងរូបនេះនៅរដូវក្ដៅឆ្នាំ២០២៣ ខណៈដែល Griezmann កំពុងធ្លាក់ទម្រង់លេងនៅរដូវកាលទី២នៅ Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។

លោក Xavi Hernandez ជាគ្រូបង្វឹករបស់ Barca មិនចង់បាន Griezmann ត្រឡប់មកទឹកដី Camp Nou វិញនោះឡើយក្នុងករណីដែល Atletico Madrid មិនទិញយកគេផ្ដាច់។

ដូច្នេះ PSG ឆក់ឱកាសនេះចង់ទិញយកអតីតតារាឆ្នើមរបស់ Real Sociedad ម្នាក់នេះខណៈកុងត្រារបស់គេជាមួយ Barca មានសុពុលភាពរហូតដល់ឆ្នាំ២០២៤៕