photo of Sergej Milinkovic-Savic
Sergej Milinkovic-Savic​ of Lazio

Paris Saint-Germain កំពុងផ្តួលក្រុម Manchester United ដើម្បីចុះហត្ថលេខាលើកីឡាករ Sergej Milinkovic-Savic ដោយដាក់សំណើរដេញថ្លៃ 150 លានផោន ។

ក្រុមបិសាចក្រហម Manchester United គឺជាអ្នកគាំទ្រដ៏ធំរបស់កីឡាករសញ្ចាតិ ស៊េប៊ី (Serbia) រូបនេះ ខណៈដែលក្លឹប Barcelona, ​​Bayern Munich និងក្រុមអ៊ឺរ៉ុបកំពូលៗដទៃទៀតកំពុងតាមប្រមាញ់គាត់ផងដែរ ។

យោងតាមសារព័ត៌មាន ​​Corriere dello Sport រាយការណ៍ថា កិច្ចព្រមព្រៀងនេះនឹងត្រូវធ្វើឡើងដោយភ្នាក់ងាររបស់គាត់លោក Jorge Mendes ក្នុងតម្លៃ 150 លានផោនពីក្លឹប PSG ។

កិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថា ត្រូវបានសម្របសម្រួលដោយភ្នាក់ងារដ៏អស្ចារ្យគាត់គឺលោក Jorge Mendes ហើយទំនងនិងផ្លាស់ប្ដូរនៅរដូវក្តៅនេះ ។ ប្រសិនបើការផ្ទេរនេះត្រូវបានបញ្ចប់ វានឹងធ្វើឱ្យការចាកចេញរបស់កីឡាករ Milinkovic-Savic គឺជាការលក់ដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Serie A ។

ប្រភពពី៖ talksport