photo of Neymar
Neymar

យុទ្ធសាស្រ្ត​ ២ វ៉ៃ​សង ១ ឬ ៣ វ៉ៃ​សង ១ នឹង​លែង​មាន​ទៀត​ក្នុង​សំណើ​ថ្មី​សម្រាប់​ភាគី​ក្លឹប​ណា​មួយ​ដែល​ចង់​បាន Neymar ​ចាកចេញ​ពី​ទ្រនំ​ទឹក​ដី​បារាំង។ តាម​របាយការណ៍ Diario Sport ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Paris Saint-Germain ​បាន​ព្រម​ក្នុង​ការ​តម្លៃ​ថ្លៃ Neymar ពី ៣០០ លាន​អឺរ៉ូ​មក​កាន់ ១៨០ លាន​អឺរ៉ូ​វិញ​ហើយ។

យ៉ាងណាមិញ​ក្រុម​ការពារ​ជើង​ឯក Ligue 1 ​ព្រមព្រៀង​លើ​ការ​ដោះដូរ​យក​លុយ​សុទ្ធ ហើយ​នឹង​បដិសេធ​ដាច់ខាត​ប្រសិន​ភាគី​ខាង​ក្លឹប​ណា​មួយ​ដាក់​សំណើ​បូក​ថ្នូរ​ដោះដូរ​ថែម​កីឡាករ ពោល​គឺ​ក្លឹប​ទាមទារ​យក​ទឹកប្រាក់​ធំ​ជាង។

photo of Neymar
Neymar

បញ្ជាក់​ថា​របាយការណ៍​ចុង​ក្រោយ​បង្អស់​សម្រាប់​អនាគត​របស់ Neymar មិន​ត្រឹម​តែ Barcelona ឬ​ Real Madrid នោះ​ទេ ទៀត​សោត PSG ​ក៏​បើក​ឱកាស​ឲ្យ​ក្លឹប Manchester City ចូល​ចរចា​ផង​ដែរ ក្រោយ​ល្ហិចល្ហៀង​ថា​មេឃ​ខៀវ​ត្រៀម​លក់ Leroy Sane ឲ្យ​ទៅ Bayern Munich។