photo of Keylor Navas
អ្នកចាំទី Keylor Navas

កីឡាករ Keylor Navas បានបញ្ចប់ការផ្អេរទៅលេងនៅក្លឹបយក្សបារាំង Paris Saint-Germain ក្រោយចំណាយពេល ៥ឆ្នាំ នៅឯ Estadio Santiago Bernabeu។

កីឡាករអន្តរជាតិកូស្តារីការូបនេះ បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយជើងឯក Ligue១ គឺ PSG ក្នុងតម្លៃផ្ទេរប្រមាណ ១៥លានអឺរ៉ូ។ កិច្ចចរចារផ្ទេរនេះជាផ្នែកមួយនៃការព្រមព្រៀងដោះដូរគ្នាជាមួយអ្នកចាំទី Alphonse Areola ដើម្បីក្នុងលក្ខខណ្ឌខ្ចីប្រាក់រយៈពេលមួយរដូវកាល។

Navas វ័យ ៣២ឆ្នាំរូបនេះបានចាកចេញពីក្លឹបក្រោយសាងកេរ្ត៏ឈ្មោះល្បីល្បាញ និងបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹបលើកពានរង្វាន់ Champions League បីលើកជាប់ៗគ្នាចន្លោះឆ្នាំ២០១៦ និង ២០១៨ ពោលគឺក្នុងរយៈពេល ៥រដូវកាលជាមួយក្លឹបមានមូលដ្ឋាននៅរាជធានីប្រទេសអេស្ប៉ាញ។

Keylor បានចាកចេញក្រោយឈ្នះមេដាយសរុបចំនួន ១២ ក្នុងនោះ ៩គ្រឿងបានមកកំលុងពេលរូបគេចូលលេងក្នុងនាមជម្រើស ១១នាក់ដំបូង។