ក្លឹបយក្សបារាំង Paris Saint-Germain កំពុងតែត្រៀមខ្លួនដើម្បី ប្រជែងជាមួយក្លឹបយក្សអីុតាលី Juventus ក្នុងគោលបំណង់ដណ្ដើមយកអ្នកចាំទី  David De Gea ពីបិសាចក្រហម Manchester United នាខែមករាខាងមុខនេះ។

PSG នឹងប្រជែងជាមួយ Juventus ដើម្បីដណ្ដើមយក De Gea ពី Man Utd
PSG នឹងប្រជែងជាមួយ Juventus ដើម្បីដណ្ដើមយក De Gea ពី Man Utd

កិច្ចសន្យារបស់អ្នកចាំទីដៃស្អិតសញ្ចាតិអេស្ប៉ាញរូបនេះ ជាមួយ Man Utd ផុតកំណត់នៅខែមិថុនា 2019 តែការចរចាលើសុពលភាពថ្មីមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។

បើយ៉ោងតាមសារព័ត៌មាន CalcioMercato បានរាយការណ៍ថា PSG នឹងត្រៀមខ្លួនប្រជែងជាមួយ Juventus ដើម្បីដណ្ដើមយក De Gea ពី Man Utd ទុកជំនួសអតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon។ ដោយឱ្យប្រាក់​ឈ្នួល 17 លានអឺរ៉ូ (15 លានផោន)ក្នុងមួយឆ្នាំដល់គាត់៕

ប្រភព៖ Mirror