PSG បណ្ដេញ Mauricio Pochettino ពីតំណែងគ្រូបង្គោលជាផ្លូវការ
05 Jul 2022 - 20:03:55 SHARE
លោក Mauricio Pochettino ត្រូវបានក្លឹប Paris Saint Germain ធ្វើការប្រកាសជាផ្លូវការក្នុងបញ្ចប់តំណែងរបស់លោកពីគ្រូបង្គោលក្លឹបនៅក្នុងថ្ងៃនេះ។

តាមពិតទៅអនាគតលោក Pochettino មានការរង្គោះរង្គើចាប់តាំងពី PSG បានធ្លាក់ចេញពីប្រកួត Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងរដូវកាលឆ្នាំ២០២១/២២កន្លងទៅនេះមកម្ល៉េះ។
ឥឡូវនេះគឺដូចមជ្ឈដ្ឋានបាល់ទាត់ទូទៅរំពឹងទុកមែនថាលោកនឹងត្រូវបណ្ដេញចេញ ព្រោះតែ PSG គឺដាក់គោលដៅយកឈ្នះពាន UCL ដូច្នេះបើគ្រូណាមិនបានសម្រេចគោលដៅនេះនឹងត្រូវខាងក្លឹបបញ្ចប់តួនាទី។
លោក Pochettino បានមកដឹកនាំ PSG ១ឆ្នាំកន្លះ ចាប់តាំងពីដើមឆ្នាំ២០២១មក ដោយឈ្នះពាន Ligue 1, French Cup និង French Super Cup៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព