ខ្សែប្រយុទ្ធ Icardi របស់ក្រុម PSG បានបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ French Cup បានយ៉ាងល្អដោយបានស៊ុតទំលុះសំណាញ់ទីគូរប្រកួត ៣ គ្រាប់ (Hat-trick) ម្នាក់ឯង ៕

Mauro Icardi
Mauro Icardi

ក្រុម PSG ចាប់ផ្ដើមការប្រកួតត្រឹមតែ ៩ នាទីតែប៉ុណ្ណោះ កីឡាករ Julian Draxler បានបញ្ជូនបាល់អោយមិត្តរួមក្រុមរបស់គេគឺកីឡាករ Mauro Icardi ស៊ុតបាន ១គ្រាប់ទៅលើក្រុមភ្ញៀវ Angers ។ នៅនាទីទី ២៣ ខ្សែការពារសញ្ជាតិបារាំងរបស់ក្រុមភ្ញៀវបានភ្លាត់ស៊ុតទីរបស់ខ្លួន ធ្វើអោយក្រុមម្ចាស់ផ្ទះបើកការនាំមុខបន្តក្នុងតង់ទី ១ លិទ្ធផល (២-០) ។

Mauro Icardi
Mauro Icardi

ចូលតង់ទី ២ ក្រុមម្ចាស់ផ្ទះមិនថមថយក្នុងការសម្រុកទៅលើក្រុមភ្ញៀវនោះឡើយ ។ ក្រុមទាំង ២ ត្រូវរងចាំរហូតដល់នាទីទី ៦៥ ទើបមានការទំលុះសំណាញ់ទី ដោយក្រុម Paris Saint-Germain ស៊ុតបន្ថែមទៅលើក្រុម Angers ដោយកីឡាករ Neymar នឹងកីឡាករ Mauro Icardi បន្ថែម ២ គ្រាប់ទៀតនៅនាទីទី (៦៨ នឹង ៩០) ។

Neymar
Neymar

Paris Saint-Germain បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Cup ស្របពេលដែលក្រុម Angers ធ្លាក់ចេញពីពានរង្វាន់ French Cup ត្រឹមវគ្គនេះកាលពីយប់មិញ។