ប្រធានក្លឹបក្រុមអ្នកមានបារាំង Paris Saint Germain លោក Nasser Al-Khelaifi  បានបដិសេធការអះអាងដែលថា Neymar នឹងចាកចេញពីក្រុម Ligue 1 នៅចុងរដូវកាលនេះ។

photo of Neymar
Neymar of Paris Saint-Germain

ការ​និយាយ​បែប​នេះ​ដោយ​សារ​កន្លង​ទៅ​សារព័ត៌មាន​អេស្ប៉ាញ​ជា​ច្រើន​​បាន​ចុះ​ផ្សាយ​ថា Neymar នឹង​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ ដោយ Real Madrid ដែល​ជា​គូ​ប្រជែង​របស់ PSG នៅ​វគ្គ​16​ក្រុម​ចុងក្រោយ​ Champions League គឺ​ជា​អ្នក​ចាប់​អារម្មណ៍​កីឡាករសញ្ចាតិរូបនេះ ​។

Al-Khelaifi បាននិយាយថា៖ Neymar ទៅ Real ? «អ្នកពិតជាបានឃើញ ថាគាត់ពិតជាសប្បាយរីករាយណាស់នៅលើទីលាន ។ គាត់ពិតជាសប្បាយរីករាយណាស់នៅប៉ារីស ហើយគ្រួសាររបស់គាត់ក៏ដូចគ្នាដែរ ។ Neymar នឹងមិនចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះទេ។ វាគ្រាន់តែជាពាក្យចចាមអារ៉ាម​ទេ វាមិនអាចទៅរួចទេ»៕