ក្លឹបយក្សបារាំង Paris Saint-Germain ប្រហែលជាត្រូវបង្ខំចិត្តលក់ខ្សែបម្រើ Adrien Rabiot នាខែមករាខាងមុខហើយ ជាជាងឱ្យកីឡាកររូបនេះចាកចេញពីក្លឹបដោយមានគ្នានតម្លៃ។

PSG ប្រហែលជាត្រូវបង្ខំចិត្តលក់ខ្សែបម្រើ Rabiot ហើយនាខែមករា
PSG ប្រហែលជាត្រូវបង្ខំចិត្តលក់ខ្សែបម្រើ Rabiot ហើយនាខែមករា

កីឡាករសញ្ចាតិបារាំងរូបនេះ មិនទាន់ចុះកុងត្រាថ្មីជាមួយម្ចាស់ជើងឯក Ligue 1 នេះឡើយ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ។

Tottenham និង Liverpool ស្ថិតក្នុងចំណោមក្លឹបដែរបានផ្សារភ្ជាប់ជាមួយនឹង Rabiot នាពេលថ្មីៗ។ ខណៈ PSG នឹងពិចារណាការលក់គាត់នៅខែមករាខាងមុខនេះ ចៀសវាងបាត់បង់ខ្សែបម្រើនៅលើការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ៕

ប្រភព៖ Goal