Paris St-Germain បានបង្កើនគម្លាត ១៥ពិន្ទុដាច់លើកំពូលតារាង Ligue ១ សប្តាហ៏ទី២៣ ជាមួយនឹងជ័យជម្នះយ៉ាងប្រផិតប្រផើយលើក្រុមម្ចាស់ផ្ទះ Nantes កាលពីថ្ងៃទី៥ មករា ២០២០នេះ។ ២គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយកីឡាករ Mauro Icardi ប៉ះបាល់បញ្ចូលទីក្រោយការស៊ុតពីខ្សែបម្រើស្លាបនិងជាមិត្តរួមជាតិអាហ្សង់ទីន Di Maria ព្រមទាំងគ្រាប់ទី២រកបានដោយកីឡាករខ្សែការពារអាឡឺម៉ង់ Thilo Kehrer។

Nantes Vs Paris Saint-Germain
Nantes Vs Paris Saint-Germain

ក្រុមភ្ញៀវមិនមានវត្តមាន Neymar មុនពេលកីឡាករក្រុមម្ចាស់ផ្ទះ Moses Simon ធ្វើការវាយបកយកចិត្តអ្នកគាំទ្ រ១គ្រាប់មកវិញមុនបញ្ចប់លទ្ធផល ១ទល់និង២។ យ៉ាងណាស្ថានភាពលេងរបស់ PSG ហាក់មានភាពប្រសើរឡើងវិញក្រោយជួបប្រទះបញ្ហារបួសឆ្អឹងជំនីរបស់ Neymar ក្រោយពេលពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យនិងទំនាក់ទំនងរបស់លោក Tuchel ជាមួយ Mbappe បានប្រសើរឡើងវិញ បន្ទាប់ពីរូបគេ មានការខឹងសម្បារកំលុងពេលផ្តួល Montpellier ៥:0កាលពីសប្តាហ៏មុន។

Nantes Vs Paris Saint-Germain
Nantes Vs Paris Saint-Germain

ម្ចាស់ជើងឯកបារាំង PSG ពេលនេះបានឈ្នះ ១០លើកក្នុងចំណោមការប្រកួតលីក ១១លើកចុងក្រោយបន្ទាប់ពី ចាញ់ Dijon ថ្ងៃទី១ ខែវិច្ឆិកា ២០១៩ ខណៈ PSG និងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីសួរសុខទុក្ខ Lyon នាថ្ងៃអាទិត្យទី៩ ខែកុម្ភៈ ខាងមុខនេះ។

photo of Paris Saint-Germain
ក្រុម Paris Saint-Germain